ជនជាតិជប៉ុនម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះវីឡាក្នុងបុរីពិភពថ្មីសង្ស័យគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិជប៉ុនម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទាំងអាក្រាតកាយសង្ស័យគាំងបេះដូង(ខ្យល់គ)។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង០០នាទីល្ងាចថ្ងៃអង្គារ៍២រោជខែភទ្របទសំរិទ្ធស័ក ព ស២៥៦២ត្រូវនិងថ្ងៃទី១១.០៩.២០១៨ នៅចំណុចផ្ទះវីឡាលេខ៩០ផ្លូវលេខ១៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាជនរងគ្រោះ ឈ្មោះ ណាកាណុ ហីុណូរ៉ូរិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។កាន់លិខិតឆ្លងដែនលេខ១២០៧៨៩០៧២។

លោកពូម្នាក់ឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តអោយម្ចាស់ផ្ទះខាងលើ
បានអោយដឹថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿងដោយដឹកនារីជាជនជាតិជប៉ុន២នាក់ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើតដើម្បីមកមើលជនរងគ្រោះព្រោះមេរបស់ខលតាមទូរស័ព្ទមិនលើកលុះមកដល់ផ្ទះកើតហេតុខាងលើនារី២នាក់បានឡើងទៅបន្ទប់ហើយគាស់ទ្វារហៅមិនឆ្លើយក៍យកសោរពីសង្សាររបស់គាត់ចាក់មើលទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។តាមការសន្និដ្ឋានរបស់គ្រួពេទ្យថា ជនរងគ្រោះស្លាប់ដោយបណ្តាលមកពីស្ទះសសៃរឈាមក្នុងបេះដូង។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានសុំច្បាប់ឈប់សំរាកទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីពេទ្យសាន់់រ៉ាយក្រោយមកក៏ត្រឡប់មកផ្ទះវិញហើយបានចូលទៅសំរាកនៅផ្ទះក្នុងបន្ទប់ក្រោយមកអ្នកធ្វើការជាមួយគ្នាបានខលមកមិនលើក ផ្ញើមីសសេកក៏មិនឃើញតបសោះពេលនោះគាត់នាំគ្នាមកដល់ជនរងគ្រោះបានបានទៅគោះទ្វាក៏មិនបើកបានយកកូនសោះពីរសង្សារបស់គាត់បើកទ្វាបន្ទប់ចូលមើលស្រាប់តែបានឃើញគាត់បានដេកស្លាប់នៅលើក្រែក្នុងបន្ទប់តែម្តងដោយពុំមានស្លៀកពាក់ខោអាវទេ។ហើយក៍មានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យតែម្តង។
បច្ចប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យរងចាំស្ថានទូតមកទទួលយកទៅធ្វើកោសលវិច្ឆ័យបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print