សង្ស័យជិះម៉ូតូលក់គ្រឿងញៀនជួបគ្រោះថ្នាក់ចរាចរណ៍របួសស្ទើរស្លាប់ស្ទើររស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះ ជួបគ្រោះថ្នាក់ចរាចរណ៍បុកអ្នកស្មើរជើង បណ្ដាលឲ្យដួលច្រងាប់ច្រងិលរងរបួសធ្ងន់ ពេលនគរបាលសណ្ដាប់ធ្នាប់មកជួយអន្តរាគមន៍នៅក្នុងកែបម៉ូតុ ឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន។

ហេតុការណ៍ដ៍កម្រខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង២៥នាទី យប់ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩.២១០ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងរបួសជិះម៉ូតូ ១គ្រឿងម៉ាក Yamaha Exciter ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកមនុស្សកំពុងណើរ បណ្តាលឲ្យដួលម៉ូតូបោកក្បាលរងរបួសជាទម្ងន់ ចំណែកភាគ្គីស្មើរជើងរងរបួសស្រាលបន្តណើរគេចបាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា ខណៈដែលនគរបាលផ្នែកសណ្ដាប់ធ្នាប់មកជួយអន្តរាគមន៍ ហើយចាត់ចែងបញ្ជូនជនរងរបួសឈ្មោះ ធឿន កុសល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកវត្ថុតាងម៉ូតូសមត្តកិច្ចយកទៅរក្សាទុករកឃើញមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងនាឡិកាដៃចំនួន ១គ្រឿងនៅក្នុងកែបម៉ូតូ៕ ដោយ បឹុម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print