ខ្លាំងបាត់! ជលផលបុរីជលសារ និងចតុមុខចាប់ទូកនេសាទខ្មែរទុកជំរិតទារលុយ១លានរៀល ឯទូកនេសាទវៀតណាមរាប់រយគ្រឿងកំពុងប្រព្រឹត្តល្មើស ពួកគេមិនព្រមចាប់

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ នេសាទត្រីជាលក្ខណៈគ្រួសារ រស់នៅភូមិព្រែកផ្ទោល ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ពីរនាក់ ឈ្មោះ ពក និងឈ្មោះ គី បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៨យប់ ខណៈពួកគាត់កំពុងនេសាទត្រី ដោយប្រើទូក រុញជន នៅច់ណុច បឺងកំពង់យោល ស្រាប់តែមានមន្ត្រីជលផលមួយក្រុម ប្រដាប់ដោយកាំភ្លើង ដោយមាន ឈ្មោះ ឈិន វែង ជានាយផ្នែកជលផលបូរីជលសារ សហការជាមួយលោក គឹម សារិទ្ធ ប្រធានក្រុមបង្ក្រាប នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចាប់អូសយកទូកម៉ាស៊ីនពួកគាត់ មកស្នាក់ការទាំងយប់ ។

ពួកគាត់បានបន្តថា ពេលចាប់ពួកគាត់មកដល់ស្នាក់ការហើយនោះ លោក វែង ខាងជលផលបានបង្ខំឲ្យពួកគាត់រកលុយមួយលានរៀល បង់ឲ្យពួកគេ(ខាងជលផល) ទើបគេឲ្យទូកម៉ាស៊ីនមករកស៊ីវិញបាន ។

រហូតមដល់ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ពួកជលផលមិនព្រមឲ្យទូកពួកគាត់នោះទេ ទើបពួកគាត់នាំគ្នាទៅដល់ស្នាក់ការ ទាល់តែឃើញពួកគាត់មក គ្នាច្រើន ទើបលោកជលផល នោះព្រមឲ្យ ដោយតម្រូវឲ្យគាត់ទិញសាំងឲ្យពួកគេបួនកាន អស់លុយជាង៤០មឺុនរៀល ។

ពួកគាត់ប្រាប់ទៀតថា ទល់តែបានសាំងបួនកាន ហើយមិនព្រមឲ្យទូកទេ គេដេញឲ្យគាត់ទៅធ្វើលិខិតបញ្ជាក់ពីភូមិ ឃុំទៀត បានឲ្យទូកទៅវិញ ។

ចំពោះកណីនេះ ពលរដ្ឋបានរិះគន់ថា នៅទឹកដី ស្រុកអង្គរបុរី ស្រុកបុរីជលសារ មានទូកនេសាទជនជាតិវៀតណាមរាប់សិបគ្រឿង កំពុងប្រព្រឹត្តបទល្មើសនេសាទបានយ៉ាងរលូន ដោយគ្មានមន្ត្រីជលផល ឬអាជ្ញាធរថ្នាក់ណាចេញមុខបង្រ្កាប ឬចាប់ចងនោះទេ តែបែរជាមកចាប់ខ្មែរគ្នាឯង ក្រីក្រនេសាទជាលក្ខណៈគ្រួសារ រកតែអង្ករច្រកឆ្នាំងមិនចង់បានផងនោះ គិតៗទៅ គឺពិតជាឈឺចាប់ខ្លាំងណាស់ ក្នុងនាមជាជាតិសាសន៍ខ្មែរ ។

ទាក់ទងក្នុងរឿងនេះ លោក ឈិន វែង នាយផ្នែកជលផល និងលោក គឹម សារិទ្ធ ជលផលចតុមុខ សាព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ មិនលើកទទួលសោះ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print