អ្នកផលិតកាំបិត ចប ពូថៅ ងាកមកប្រើគ្រឿងម៉ាស៊ីនដំដែក ជំនួសកម្លាំងវិញ អាចសន្សំប្រាក់កម្រៃច្រើនជាងមុន និងអាចកាត់បន្ថយការប្រើកម្លាំង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក ម៉ាត់ ហៀត ជនជាតិខ្មែរឥស្លាមជាអ្នកប្រកបមុខរបរបផលិតកាំបិត ពូថៅ ញញួរ ចប់និងខ្វែវ ព្រមទាំងជួសជុលគ្រឿងដែកផ្សេងទៀត ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨នេះថា  ក្រុមគ្រួសារនិងសាច់ញាតិរបស់លោកបានចាប់យកអាជីព មួយនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ ហើយរយៈពេល៣០ឆ្នាំកន្លងមកនេះគឺ គឺក្រុមគ្រួសារគាត់និងអ្នកជីតខាងបានប្រើកម្លាំងមនុស្សចាប់ពី៣នាក់ទៅ៤នាក់ ទើបអាចដំដែកថែបនិងដែកជន្ទៀសបាន ហើយផលិតកាំបិត ពូថៅ ចបនិងខ្វែវ បានត្រឹមតែ៦ទៅ៨ប៉ុណ្ណោះ តែមកដល់ឆ្នាំ២០១៨នេះ គាត់បានរកឃើញបច្ចេកទេសថ្មី ដោយទិញគ្រឿងម៉ាស៊ីន អស់តម្លៃជាង៣ពាន់ដុល្លា មកដំ និងផលិតជំនួសកម្លាំងមនុស្សវិញ ពីព្រោះការងាកមកប្រើដោយម៉ាស៊ីននេះវាលឿនជាង ។
ការផលិតដោយកម្លាំងមនុស្ស ហើយអាចផលិតកាំបិត ចប ពូថៅបានច្រើនជាងមុនទ្វេដង និងអាចរកប្រាក់ចំនេញបានជាមធ្យមចាប់ពី១២ម៉ឺនទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃ លោកបន្តថាសព្វថ្ងៃនេះមានអតិថិជនបានចូលមកកម្មង់ទិញដុំនិងរាយ និងជួលជួសជុល ច្រុងថ្មីឡើងជារៀងរាល់ថ្ងៃ ស្ទើតែររកពេលផលិតអោយគេមិនទាន់ផង។
លោកបញ្ជាក់ថា!ជាងដំដែកផលិតកាំបិត ចបពូថៅ និងខ្វែវ នៅក្នុងខេត្តកំពង់ធំ បែបទាន់សម័យនេះ ទើបតែមានចំនួន២ទៅ៣កន្លែងប៉ុណ្ណោះ ក្រៅពីនេះនៅបន្តផលិតដោយកម្លាំងមនុស្សដដែលដូចជាបងប្អូនខ្មែរឥស្លាម ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយ ខេត្តកំពង់ធំ។
លោក ម៉ាត់ ហៀត បានបន្ថែមថា អាជីវកម្មផលិត កាំបិត ចប ពូថៅ និងខ្វែវ បច្ចុប្បន្នកំពុងតែវិវត្តន៏ជ្រើសរើស យកដែកជន្ទៀសមកផលិត ទាំងស្រុង ពីព្រោះដែកជន្ទៀស រឹងមាំ ជាងដែកថែប មុតជាង ងាយស្រួលដល់អ្នកយកទៅប្រើប្រាស់ ហើយលក់ក្នុងតម្លៃសមរម្យ កាំបិតវែង១តម្លៃ ពី៥ទៅ៦ម៉ឺនរៀល ចំណែកពូថៅនិងកាំបិតខ្លី តម្លែ ៣៥០០០រៀលទៅ៤០០០០រៀល។
ក្រៅពីការផលិតកាំបិតពូថៅចបនិងខ្វែវ ខាងលើនេះ លោកក៏មានការទទួលបង្ហាត់បង្រៀនសិស្សតាមបែបទាន់សម័យនេះផងដែរ មានទីតាំងផ្លូវចូលភូមិរលួស សង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print