តារាចម្រៀង យូរី ទទួលបានការចាប់អារម្មណ៍ពីមហាវេទិកាសិល្បៈនៅចិន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងយូរី បានក្លាយជាតារាតំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន-អាស៊ាន លើកទី១៥ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីថ្ងៃទី១២មកម្ល៉េះ ។ តារាចម្រៀងរូបនេះ បានច្រៀងចម្រៀងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដ៏លេចធ្លោលើវេទិកាដ៏ធំសម្បើមមួយនេះ ។

ថ្លែងពីប្រទេសចិន តាមសារអេឡិចត្រូនិច តារាចម្រៀងរូបនេះលើកឡើងថា នាងពិតជាភ្ញាក់ផ្អើលស្ញប់ស្ញែងកោតសរសើរខ្ពស់ចំពោះការផ្តល់កិត្តិយសក្នុងកម្មវិធីដ៏ធំ នៅលើឆាកសិល្បៈអន្តរជាតិ ដែលមានបណ្តាប្រទេសជាង១០ចូលរួម ។

តារារូបនេះបញ្ជាក់ថា ជាមុខមាត់ និងកាន់តែសប្បាយចិត្តក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាប្រទេសនានា ដែលក្នុងនោះស្ថានីយទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានធ្វើកិច្ចសម្ភាសន៍ពិសេសមួយជាមួយនាង និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ ដែលបានចូលទស្សនា ។

នាងថា វេទិកាដ៏ធំ ការសម្តែងច្រៀងសិល្បៈចម្រុះជាតិសាសន៍របស់ប្រទេសនីមួយៗ បានបង្កើតទស្សនីយភាពស្រស់ត្រកាលគួរជាទីចាប់អារម្មណ៍ ហើយនេះគឺជាបទពិសោធន៍ថ្មីមួយបន្ថែមទៀតសម្រាប់អាជីពសិល្បៈរបស់នាង ។ តារារូបនេះបញ្ជាក់ដែរថា ក្រៅពីច្រៀងនាង ក៏បានធ្វើដំណើរកម្សាន្តនៅតំបន់សំខាន់ៗ នៃក្រុងណាននីង ខេត្តក្វាងស៊ី រួមទាំងការស្វែងយល់ផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន និងប្រទេសចិន ។

តារារូបនេះគ្រោងនឹងវិលមកកាន់ទឹកដី នៃប្រទេសកម្ពុជាវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយនាងពិតជាអរគុណសម្រាប់ការផ្តល់កិត្តិយសពីសំណាក់អ្នករៀបចំកម្មវិធីពិសេសទូរទស្សន៍ Nice TV ដែលសម្រេចចិត្តជ្រើសរើសនាងជាសិល្បករតំណាងឲ្យសិល្បករនៅកម្ពុជាចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

គួរបញ្ជាក់ដែរថាចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី១៥នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ។ កម្ពុជាមានកិត្តិយស ក្លាយជាប្រទេសប្រធានបទចម្បងមួយ(country of honor for the 15th CAEXPO) នៃការពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី១៥ ។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអតិបតីចូលរួមក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print