ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប នៅមុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋបានចូលទស្សនាកម្សាន្តសប្បាយ អបអរបុណ្យប្រពៃណីជាតិ ។ ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យ​ប្រពៃ​ណីជាតិខ្មែរយើង ដែលតែងតែប្រារព្ធធ្វើតាំងពីបរមបុរាណ យូរលង់ណាស់មកហើយ ។ នោះបើតាមរដ្ឋបាល​រាជ​ធានីភ្នំពេញបញ្ជាក់ឲ្យដឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ។

ក្នុងលិខិតរបស់ខ្លួនរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវតុបតែងលម្អទង់ ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរព្រះរាជពិធីមួយនេះ។

ក្នុងលិខិតបានបញ្ជាក់បន្ថែមថា បញ្ហាសន្ដិសុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ច ការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍មុន ក្នុង និងក្រោយពេល ប្រារព្ធព្រះរាជពិធី ៕ KR


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print