តុលាការខេត្តកណ្តាល ប្រកាសសាលក្រមសំណុំរឿងកូនកាប់សម្លាប់ឪពុកដោយសារលុយ ៣០០០រៀល ផ្តន្ទាទោស១២ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ កញ្ញា ២០១៨ នៅតុលាការខេត្តកណ្តាលបានបើកសវនាការសំណុំរឿងកូនកាប់សម្លាប់ឪពុកដោយសារលុយ ៣០០០រៀល ត្រូវតុលាការប្រកាសសាលក្រមផ្តន្ទាទោស១២ឆ្នាំ។ក្នុងសវនាការនេះដឹកនាំដោយលោក ផូង វណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ មានការចូលរួមពីលោក គឹម ម៉េង ជាចៅក្រម និងលោកអុី សុវណ្ណ ជាចៅក្រម និងលោក សេង រិទ្ធី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ជនជាប់ចោទឈ្មោះ ឃុត ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល ត្រូវបានលោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ បានសម្រេចចេញដីការឃុំខ្លួន កូនលើកដៃកាប់សម្លាប់ឪពុកខ្លួនឯង ដោយសារខឹងបាត់លុយ៣០០០រៀល ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” ដែលប្រព្រឹត្តនៅ ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ឲផ្តន្ទាទោសពី១០(ដប់)ឆ្នាំទៅ១៥(ដប់ប្រាំ)ឆ្នាំ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា ហេតុការណ៍កាប់សម្លាប់យ៉ាងសាហាវឃោរឃៅនេះបានកើតឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនរងគ្រោះ១ នាក់ឈ្មោះ ឯម សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯមខេត្តកណ្តាល។

លោកស្នងការបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលម៉ោង២រសៀល ជន
សង្ស័យបានត្រឡប់មកពីលក់ឆៃថាវ មកដល់ផ្ទះបានរាប់លុយឃេីញ ៧០.០០០រៀល ហេីយរៀបទុកនៅក្នុងកាបូបស្ពាយ។ បន្ទាប់មកបានដេកអង្រឹងប្រឡែងលេងជាមួយកូនឆ្កែ ដែលមានស្ពាយកាបូប ជាប់និងខ្លួន ។ ប៉ុន្តែ មិនបានដេកលក់ទេ លុះមួយស្របក់ទៀតមានអារម្មណ៍ថាសង្ស័យបាត់លុយ ក៏រាប់ម្តងទៀត បានឃេីញថា លុយខ្លួនបាត់ចំនួន៣.០០០រៀល ស្រាប់តែមានកំហឹងក្នុងខ្លួន ចុកពោះ ជួនពេលឪពុកឈ្មោះឯម សារឿន បានដេីរមកដល់ផ្ទះ អង្គុយលេីគ្រែ ហេីយសម្លឹងមកកូន ភ្លាមនោះ កូនឈ្មោះឃុត ចន្នី បានទាញ យកកាំបិត នៅលេីគ្រែ មកកាប់ឪពុកត្រូវចំកខាងក្រោយបណ្តាលឲ្យធ្លាក់ពីលេីគ្រែ ស្លាប់ភ្លាមតែម្តង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print