អាណាព្យាបាលសិស្សានុសិស្សសាទរសកម្មភាពកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅគោរពវិន័យ និងជួយសង្គមបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ ដោយគោរពតាមការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងតែក្រើនរំលឹកជាច្រចាំ ឲ្យកងកម្លាំងអាវុធហត្ថទូទាំងរាជធានីទាំងអស់ក្រៅតែពីកិច្ចការងារស្នូលក្នុងកិច្ចការពារ ថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺត្រូវរួមចំណែកជួយក្នុងកិច្ចការងារសង្គម។

លោកវីរសេនីយ៍ឯក ភួង សុភី មេបញ្ជាកាកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានប្រាប់ដឹងថា បន្ទាប់ពីកិច្ចការងារស្នូលកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានជួយសម្អាតបរិស្ថាន និងជារៀងរាល់ពេលកុមារចេញពីរៀនសាលាបឋមសិក្សា កងកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ជួយសម្រួលចរាចរជូនកុមារតូចៗ ចាស់ជរា និងជនពិការឆ្លងផ្លូវធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានការត្រេកអរ និងសប្បាយចិត្ត ដែលកម្លាំងកងរាជអាវុធហត្ថបានជួយការងារសង្គមជាច្រើន ហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ និងសប្បាយចិត្ត៕ ចាន់ធឿន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print