ម៉ូតូ២គ្រឿងបុកគ្នាត្រូវរថយន្តដឹកឈើមកពីក្រោយចាប់ហ្វ្រាំងមិនទាន់កិនស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេជិះម៉ូតូ២គ្រឿងបុកគ្នាបណ្តាលអោយដួលទៅលើថ្នល់ភ្លាមនោះក៏មានរថយន្តដឹកឈើមួយគ្រឿងមកពីក្រោយកិនតែម្តង ។

IMG-20151125-WA0010

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២១​  និង២០នាទីយប់​ ថ្ងៃទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាមបណ្តោយផ្លូវជាតិលេខ៥​  ក្រុម៦​ ភូមិក សង្កាត់​ច្រាំងចំរិះ​ ខណ្ឌឬស្សីកែវ ​។ ជនរងគ្រោះ​ដែលស្លាប់ឈ្មោះចាន់​ ភេទប្រុស អាយុ២០ឆ្នាំ​ ស្នាក់នៅជិតហ្គ្រេនភ្នំពេញ​ មានស្រុកកំណើតនៅខេត្តកំពត ។ និងអ្នកដែលរបួសឈ្មោះប៉ែន​ សែងនាម​ ភេទប្រុសអាយុ២១​ ឆ្នាំ​  មានស្រុកកំណើតនៅខេត្តពោធិ​សាត់​  ចំណែក២នាក់ទៀតនៅមិនស្គាល់ឈ្មោះនៅឡើយទេ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិតម៉ូតូឌ្រីមសង ស៊េរីឆ្នាំ២០១៥​ មួយគ្រឿង​  ពណ៍​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CV-0621 មានគ្នា៣នាក់ស្រីម្នាក់​ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុក៏ព្យាយាមវ៉ារថយន្តមួយគ្រឿង​ ហើយបានជ្រុលបុកជាមួយម៉ូតូមួយគ្រឿងទៀត​ ម៉ាកឌ្រីមសង​ ស៊េរីឆ្នាំ២០០៥​ ពណ៍​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1T-9868 ជិះដោយយុវជនម្នាក់​ធ្វើដំណើរបញ្ច្រាស់ទិសគ្នា​ បណ្តាលអោយដួលទៅនឹងថ្នល់រងរបួសធ្ងន់ស្រាល ។

សាក្សី​ដដែលបានបន្តថា​ ភ្លាមនោះក៏មានរថយន្តដឹកឈើ​ ពណ៍​ត្រេអ៊ី​ ពាក់ស្លាកលេខ ខេមមរភូមិ០២​ .៣.១០៤៨​ ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយចាប់ហ្វ្រាំងមិនទាន់ក៏កិនម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១៥​ បណ្តាលអោយម្ចាស់ម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តង​ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​  ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជុំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

IMG-20151125-WA0008

IMG-20151125-WA0009

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print