ចិនទៀតហើយ! ឃាត់ខ្លួន២នាក់ ក្រោយព្រួតវាយ ចិនម្នាក់បែកក្បាល និងនារីជនជាតិខ្មែរ របួសធ្ងន់

ចែករំលែក៖

​ភ្នំពេញ​ ៖ កម្លាំង​នគរបាលខណ្ឌចំការមន បានស្រាវជ្រាវតាមឃាត់ខ្លួនបុរសជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាពព្រួតវាយ បុរសជនជាតិចិនម្នាក់ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាមប្រឡាក់ពេញខ្លួន និងនារីជនជាតិខ្មែរម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងផ្ទះសំណាក់យីហោ លី ឡាង ខណៈដែលពួកគេមានគ្នាមួយក្រុមបានឈ្លោះប្រកែកគ្នារហូតដល់ហិង្សាវាយគ្នា ហើយជនដៃដល់នាំគ្នារត់គេចខ្លួនបាត់ស្រមោល បានរយះពេល២ម៉ោងត្រូវសមត្ថកិច្ចចាប់ខ្លួន ។

ករណីហិង្សាខាងលើនេះ កាលពីវេលាម៉ោង​១​និង​៣០នាទីរសៀលថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅផ្ទះសំណាក់យីហោ លី ឡាង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១-ឈ្មោះ ហ៊ូវ ប៉េងចៅ ជនជាតិចិន អាយុ ២៩ឆ្នាំ មុខរបរម្ចាស់ហាងបាយមួយកន្លែង មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន និងទី២-ឈ្មោះ យ៉ាវ ពីងពីង ជនជាតិចិន អាយុ ៤១ឆ្នាំ មានទីលំនៅឯក្រុងព្រះសីហនុ ខេត្តកំពង់សោម ។

សមត្ថកិច្ចបន្តទៀតថា ការចាប់ឃាត់ខ្លួនក្រុមជនដៃដល់ជាជនជាតិចិនទាំង២នាក់ខាងលើនេះ គឺបានធ្វើឡើងក្រោយពីពួកគេបាននាំគ្នាទៅទារលុយពីបុរសរងគ្រោះដែលបានជំពាក់ នៅក្នុងផ្ទះសំណាក់យីហោលី ឡាង ហើយជនរងគ្រោះមិនមានលុយឲ្យក៏បង្កជាជម្លោះ និង ឈានទៅដល់ការប្រើហិង្សាដោយប្រើកៅអីវាយលើក្បាលបុរសរងគ្រោះបែកក្បាលនិងនារីជនជនជាតិខ្មែរម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ផ្ទះសំណាក់ លី ឡាង កើតហេតុ ដើម្បីស្រាវជ្រាវនិង ស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ផងដែរ។ លុះនៅវេលាម៉ោង៣រសៀលថ្ងៃដដែល ទើបឈានទៅដល់ការចាប់ឃាត់ខ្លួនក្រុមជនដៃដល់ជាជនជាតិចិន២នាក់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print