សហភាព​សហជីព​កម្ពុជា​ ស្នើ​រាជរដ្ឋាភិបាល​ទទួល​យក​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​និង​រក្សា​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត​

ចែករំលែក៖

ភ្នំពេញ​ ៖ ​សហភាព​សហជីព​កម្ពុជា​ ហៅ​កាត់​ថា​ CCU ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​យក​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​និង​រក្សា​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត​ ជា​ពិសេស​រក្សា​ការងារ​ជូន​កម្មករ​ កម្មការិនី​ ។

សេចក្តី​ថ្លែង​ការណ៍​ នៅ​ថ្ងៃទី​១៨​ ខែ​កញ្ញា​ នេះ​ សហភាព​សហជីព​កម្ពុជា​ ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​ការ​ងារ​របស់​កម្មករ​ កម្មការិនី​ នឹង​បាត់បង់​ការងារ​ ប្រសិន​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ មិន​ព្រម​ប្តូរ​ឥរិយាបថ​នយោ​បាយ​របស់​ខ្លួន​ តាម​សេចក្ដី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ ។

សហគមន៍​អឺរ៉ុប​ បាន​អនុម័ត​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ និង​ ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ ដោយ​តម្រូវ​ឱ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ លើកលែង​ទោស​លោក​សម​ រង្ស៊ី​ ដោះលែង​លោក​ កឹម​ សុខា​ ឱ្យ​មាន​សេរីភាព​ និង​ ឱ្យ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​ ។

ទោះបី​យ៉ាងណា​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ ដើម្បី​ពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ ហើយ​អះអាង​ថា​ ស្ថានភាព​ការងារ​កម្មករ​នៅ​តែ​ល្អ​ប្រសើរ​ ។

ដោយឡែក​ ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ខណៈ​ថ្នាក់​ដឹកនាំ​ប្រទេស​ ក៏​រៀបចំ​រួចរាល់​ និង​ កំពុង​ដំណើរការ​ជា​ប្រក្រតី​ផង​ដែរ​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print