ខេត្តរតនគិរី:ឃ្លាំងកែឆ្នៃនិងស្តុបកៅស៑ូក្រែបមួយកន្លែងត្រូវអគ្គីភ័យបានឆាបឆេះអស់ទាំងស្រុងតែម្តងដោយសាចំហេះចេញពីឡចំហុយរថយន្តពន្លត់អគីភ័យមកដល់បញ្ជាមិនកើត។ហេតុការណ៍អគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ១០.២០នាទីព្រឹកថ្ងៃអង្គារ៍៩កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅភូមិប៉ាឡែឃុំកិចុងស្រុកបរកែវ ខេត្តនគិរី ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាទីតាំងដែលត្រូវភើងឆេះនោះជាឃ្លាំងកែឆ្នៃនិងស្តុបកៅស៑ូរបស់លោក ហ៊នឿនដែលបានជួលទៅឲ្យក្រុមហ៊ុន Cam Popular Plantation Co.TLD(ក្រុមហុ៑នឥណ្ឌា)ផលិតកៅស៊ូក្រែបស្ថិតនៅភូមិឃុំខាងលើ ។
ក្នុងហេតុការណ៍ឆាបឆេះនោះបណ្តាលឱ្យមានការខូចខាតបាត់បងទាំស្រុងរួមមានឃ្លាំងចំនួន០១ល្វែងទំហំទទឹង៣០ម៉ែត្របណ្តោយ៤០ធ្វើអំពីបីតុងប្រក់សង្ក័សី។
ហើយមានបន្ទប់ស្នាក់នៅរបស់កម្មករទំហំ១៥ម៉ែត្រគុណ៤០ម៉ែត្រចំនួន១ខ្នងស្មើ១០បន្ទប់ធ្វើពីឈើប្រក់ស័ង្កសីឆេះពាក់កណ្តាលក្នុងនោះមានគ្រែ ៣
សាឡុង០១ឈុត តុវែង ៤ សន្លឹកកៅស៊ូចំនួន ១៤ តោននិងឧបករណ៏ផលិតជ័រក្រែបផងដែរ។
ការឆាបឆេះនោះបណ្តាលមកពីភាយចំហេះចេញពីឡដុតកៅស៊ូក្រែបប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ខណៈពេលកំពុងឆេះគេឃើញមានរថយន្តអគ្គីភ័យរបស់ស្រុកអណ្តូងមាសមួយគ្រឿងមកជួយអន្តរាគមន៍ដែតែពេលមកដល់កន្លែងកើតហេតុស្រាប់តែខូចប្រព័ន្ធបញ្ជាមិនអាចប្រើការណ៍បានឡើយទើបបណ្តាលឱ្យឃ្លាំងមួយនេះត្រូវភ្លើងឆាបឆេះអស់ទាំស្រុងតែម្តង៕ ដោយជីវ័ន្ត