សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រឡាញ់ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន១៣៧២នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន២៧,៤៤៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយកម្មករសម្រាប់ដោះស្រាយក្នុងពេលសំរាលកូន។ មានកូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន១,៣៧២នាក់ដែលបានទទួលការឧបត្ថម្ភដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើង ប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខ នឹងអនុវត្តការបើកប្រាក់ខែ២ដងក្នុង១ខែផងដែរ។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print