ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩-២១ ខែកញ្ញា អាចនឹង មានភ្លៀងធ្លាក់ពីតិចទៅមធ្យម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងចាប់ពីថ្ងៃទី២២- ២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
នេះបើតាមក្រសួងធនធានទឹកឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាព អាកាសធាតុដោយបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបបន្ដអូសកាត់លើអាងទន្លេមេគង្គ និងបន្ដមានឥទ្ធិពលលើកម្ពុជា។
ជាមួយគ្នានោះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រុងប្រយ័ត្ន តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា នឹងអាចបង្កជាជំនន់ទឹកភ្លៀង៕
...