ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណ១២ និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៤-២១៥ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ រថយន្តដឹកទំនិញ១គ្រឿងម៉ាក KAI ពណ៌ខៀវ ស្លាកលេខភ្នំពេញ3C-7781 មានទិសដៅ ពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ដល់ចំណុចខាងលើ បានបុកគ្រឿងចក្ររ៉ូឡូកិន ថ្នល់ ដែលកំពុងធ្វេីផ្លូវ បណ្តាលឲ្យរថយន្តនោះក្រឡាប់ ធ្លាក់ផ្លូវ និងកម្មករម្នាក់ឈ្មោះ សុខ គា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ រងរបួសមនុស្សចំនួន២នាក់ ៖
១-ឈ្មោះ ង៉ែត ភិរម្យ ភេទ ប្រុសអាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកឈូក ខេត្តកំពត ជាអ្នកបើករថយន្តរងរបួស មធ្យម បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិ កមិត្តភាពឃ្លាំងលើ។
២-ឈ្មោះ សុខ គា កម្មករធ្វើផ្លូវ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិ កមិត្តភាពឃ្លាំងលើ។ចំណែ ករថយន្តនិង រ៉ូឡូកិនថ្នល់ សមត្តកិច្ចបានយកទៅផ្ញើរនៅមន្ទី រសាធារណការនិងដឹកជញ្ជូនខេត្ តរងចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ