ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការនគរបាលស្រុកមេមត់បានឃាត់ខ្លួនយុវជន៤នាក់ជាសង្ស័យ ដោយចោទថាបានជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ។ ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៦កញ្ចប់ ក្នុងនោះធំ១កញ្ចប់ ។ ចំណែកជនសង្ស័យ ត្រូវនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់ ។
ការបង្ក្រប និងឃាត់ខ្លួនជនង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។
នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ថាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ,២.ឈ្មោះ នួន ប៊ុនថន ហៅបារាំង ភេទប្រុស អាយុ ២៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ,៣.ឈ្មោះ សេន រនី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង៤.ឈ្មោះ ឈុន ជីវ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នគរបាលបានបញ្ជាក់ថា ជនសង្ស័យចំនួន៤នាក់ខាងលើ ខណៈពេលកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការឃាត់ខ្លួននោះបានឆែកឆេររកឃើញនូវម៉្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀនចំនួន ០៦ កញ្ចប់ (ក្នុងនោះធំ ០១ កញ្ចប់) ។ បន្ទាប់ពីឆែកឆេររកឃើញនូវម៉្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀនទាំងអស់នោះ គឺកម្លាំងយើងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ យោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតចំពោះមុខ ៕ វណ្ណៈ