ខេត្តកំពង់ស្ពឺះ បុរសជាងសា ងសង់ផ្ទះម្នាក់បានជួបគ្រោះថ្នាក់ដល់ជីវិតបន្ទាប់ពីលើកទរទឹកទៅប៉ះ នឹងខ្សែភ្លើងស្រាតមានតង់ស្យុងខ្ពស់បណ្តាលអោយស្លាប់មួយរំពេច។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះឡុង ឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងផ្ទះ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។ចំណែកម្ចាស់ផ្ទះ ឈ្មោះប៉ុន តូច ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសមត្ថកិច្ចកិច្ចអោ យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានជួលជនរងគ្រោះ ឲ្យមកធ្វើផ្ទះឲ្យគាត់នៅពេលកំពុ ងធ្វើ ជនរងគ្រោះ បានលើកទរទឹកចាប់ភ្ជាប់លើដំបូ លផ្ទះ ស្រាប់តែចៃដន្យអាក្រក់ ទរបានប៉ះនឹងខ្សែភ្លើងស្រាត ដែលគេរាយលើបង្គោលនៅខាងមុខផ្ទះគា ត់ បណ្តាលឲ្យឆក់ជនរងគ្រោះ ធ្លាក់ពីលើដំបូលកម្ពស់៦ម៉ែត្រ មកដល់ដីដាច់ខ្យល់ស្លាប់ភ្លាមនៅ កន្លែងតែម្តង។
បន្ទាប់ពីកើតហេតុ ម្ចាស់ផ្ទះ បានរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះមកពិនិត្យសាកសពហើយបញ្ជាក់ ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចរន្តអគ្គិសនី ឆក់ពិតមែន។
ក្រោយពិនិត្យនិងបំពេញឯកសាររួចរា ល់សាកសព ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុ មគ្រួសារ យកទៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែ រ៕សេនាស័ក្តិ