បាញ់ប្រហារទៀតហើយ!! នៅអាមេរិក ស្លាប់៣នាក់និងរបួសជាច្រើន

ចែករំលែក៖

ស្ត្រីអាយុ២៦ឆ្នាំ បានបាញ់ប្រហារនៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែងនៅក្នុងរដ្ឋ ម៉ារីឡែន សហរដ្ឋអាមេរិក សម្លាប់មនុស្ស៣នាក់និងរបួសជាច្រើននាក់មុនពេលធ្វើ អត្តឃាត ។

នៅក្នុងសន្និសីទកាសែតស្នងការប៉ូលិស ទីក្រុង Perryman លោក JeffreyGahler បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងក្នុងរយៈពេលខ្លី ក្រោយជនដៃដល់ជាបុគ្គលិកបណ្តោះអាសន្ននៃឃ្លាំងដាក់ទំនិញទៅត្រួតពិនិត្យនៅវេលាម៉ោង៩ ថ្ងៃទី២០ ខែកញ្ញា ។ អត្តសញ្ញាណជនដៃដល់ មាន ឈ្មោះ Snochia Moseley មកពីតំបន់ Baltimore ។

លោក Gahler បញ្ជាក់ទៀតថា ក្រុម ស្រាវជ្រាវ មិនទាន់បញ្ជាក់ពីគោលបំណងនៃការបាញ់ប្រហារនៅឡើយ។ប៉ុន្តែប្រភព ព័ត៌មានពីមនុស្សនៅកន្លែងកើតហេតុបាន និយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ការបាញ់ប្រហារកើតឡើងដោយសារតែវិវាទពាក់ព័ន្ធនឹងការងារ ។

បណ្តាញព័ត៌មានABC news របស់ អូស្ត្រាលី បានដកស្រង់សម្តីស្ត្រីម្នាក់ដែលធ្វើការនៅក្នុងឃ្លាំងខាងលើបានបញ្ជាក់ថា ជនដៃដល់ មានទាស់សម្តីគ្នានៅក្នុងកិច្ចប្រជុំ ។ នាងបានបាញ់ប្រហារដោយគ្មានគោលដៅណាមួយនោះឡើយ ដោយចេះតែបាញ់រះបញ្ចេញកំហឹងតែប៉ុណ្ណោះ ។

ជនរងគ្រោះផ្សេងទៀតដែលរងការបាញ់ចំជើង បានរៀបរាប់ឲ្យដឹងថា « ជនដៃដល់ បានទៅធ្វើការក្នុងស្ថានភាពមានស្មារតីមិនល្អ ។ជាធម្មតានាងជាមនុស្សជិតស្និទ្ធជាមួយអ្នកធ្វើការគ្រប់គ្នា តែថ្ងៃនេះនាងមក ដើម្បីឈ្លោះជាមួយអ្នកណាម្នាក់» ។

នេះជាករណីអំពើហិង្សាពាក់ព័ន្ធនឹង កាំភ្លើងដែលជនដៃដល់ជាស្ត្រី ។ភាគច្រើនការបាញ់ប្រហារនាពេលកន្លងមកជនដៃ ដល់ជាបុរស។

លោកGahlerបានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅខាងក្រៅឃ្លាំងទំនិញ ក្រោយមកទើបចូលទៅខាងក្នុង។ក្នុងអ្នកស្រាវជ្រាវកំពុងតែធ្វើការកំណត់ហេតុការណ៍ឲ្យបានច្បាស់លាស់បំផុត ។ ក្នុងចំណោម មនុស្ស៧នាក់ ត្រូវគ្រាប់កាំភ្លើងមាន៤នាក់ស្លាប់រួមទាំងជនដៃដល់ដែលបានធ្វើអត្តឃាត ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print