លោក ឃួង ស្រេង ផ្តាំផ្ញើឲ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ត្រូវផ្សព្វផ្សាយការអភិវឌ្ឍន៍រីកចម្រើនការណ៍ពិតពីកម្ពុជាទៅកាន់យុវជនអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើរអោយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏ផ្សព្វផ្សាយការពិតពីកម្ពុជា ដល់យុវជនអាស៊ាន ខណៈប្រទេសកម្ពុជាបច្ចុប្បន្ន មានស្ថានភាពប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ធ្វើជានាយករដ្ឋមន្ត្រី ។  លោក បានផ្តាំផ្ញើរ បែបនេះ បធ្វើឡើង ក្នុង ពិធីជួបសំណេះសំណាល ជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជាជាង៣០នាក់ កាលពីរសៀលថ្ងៃព្រហស្បតិ៏ ១១កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក.ស២៥៦២ត្រូវនិងថ្ងៃទី ២០ កញ្ញា ២០១៨នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា ៖ យុវជនយើងត្រូវធ្វើការផ្សព្វផ្សាយពីសភាពការពិតនៅកម្ពុជាដល់យុវជនបណ្តាប្រទេសអាស៊ាន និងយុវជនជប៉ុនឲ្យបានយល់ដឹងកាន់តែច្បាស់ពីកម្ពុជា។ ជាពិសេសស្ថានភាពបច្ចុប្បន្នរបស់កម្ពុជាប្រកបដោយសុខសន្តិ ភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីធ្វើអោយព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងលើឆាកតំបន់ និងអន្តរជាតិ ។  យុវជនរបស់យើងត្រូវហ៊ានបកស្រាយពន្យល់ដល់យុវជនអាស៊ាន និងយុវជនជប៉ុនពីប្រពៃណី វប្បធម៏ដ៏ល្អផូផង់របស់ខ្មែរ និងធ្វើសកម្មភាពដោយស្មើមុខ និងស្មើភាព ។

តំណាងសមាគមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជា បានឲ្យដឹងថា៖  នេះជាការធ្វើដំណើរជាលើកទី៤៥ហើយដែលក្រុមយុវជនធ្វើដំណើរតាមនាវាឆ្លងកាត់ប្រទេស៤នៅតំបន់អាស៊ានរួមមាន ប្រុយណេ,ហ្វីលីពីន,ថៃនិងវៀត​ណាមដែលមានយុវជនអាស៊ាន និងយុជនជប៉ុនសរុបចំនួន៣៣០នាក់ដោយជូបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីបើកកម្មវិធីជាផ្លូវការ។  កម្មវិធីធ្វើដំណើរតាមនាវាក្រោមការជួយឧបត្ថម្ភ ពីប្រទេសជប៉ុននេះ មានរយះពេល៥២ថ្ងៃដោយចាប់ចេញដំណើរពីថ្ងៃទី២៣ខែតុលា ដល់ថ្ងៃទី១២ធ្នូ ឆ្នាំ២០១៨នេះ ក្នុងគោល បំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនតាមរយៈយុវជនដោយផ្តោត​សំខាន់ទៅលើការប្រជុំពិភាក្សា ការសំដែងសិល្បះ វប្បធម៌ និងការធ្វើដំណើរ។

ក្នុងឱកាសនោះ ក្នងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូនថវិកាចំនួន៥០០០ដុល្លារ​អាមេរិក​ដល់ក្រុមនាវាយុវជនអាស៊ី អាគ្នេយ៏កម្ពុជាសំរាប់បំពេញតំរូវការក្នុងការធ្វើដំណើរផងដែរ៕ ដោយ៖ សំរិត 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print