ចោរឆក់កាបូប២នាក់បានសម្រេចបើកម៉ូតូរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ រួមនិង ស្ត្រីរងគ្រោះបានដេញចាប់ជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ការបូបមិន បានសម្រេចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ស្រះចក។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៤រសៀល ថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចវិថីព្រះមុនីវង្សកែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះ យ៉ា សារស់ អាយុ៥៦ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះលេខ៧១៦ ផ្លូវជាតិលេខ៥ ភូមិ២២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១ ម៉េង គ័ង អាយុ១៩ឆ្នាំ ស្នាក់នៅម្តុះផ្សារដេប៉ូ ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ជនសង្ស័យទី២ ឈ្មោះ សេង ផាន់ស៊ុន អាយុ២០ឆ្នាំស្នាក់នៅម្តុះផ្សារសុីលិប ខណ្ឌ៧មករា។

ប្រភពពត៌មានពីស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុគាត់កំពុងតែជិះម៉ូតូជាមួយកូនស្រី ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ សុំមិនបញ្ចេញស្លាកលេខ បានធ្វើដំណើតាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង បត់ស្តាំចូលផ្លូវលេខ១០៦ ខណៈកំពុងបើកម៉ូតូស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GZ-១៤៤៩ ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយនៅចង្កេះបានសម្រេច ព្យាយាមជិះម៉ូតូរត់គេចខ្លួនប៉ុន្តែធ្វើអោយស្ត្រីរងគ្រោះខឹង ក៏ជិះដេញពីក្រោយស្រែកថាចោៗរហូតមកដល់ចំណុចស្តុបក្តាន់២ ដោយស្ថានភាពចរាចរស្ទះផងនោះក៏ត្រូវប្រជាពលរដ្ឋចាប់ វ៉ៃម្នាក់មួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្រះចក។

ជនសង្ស័យទាំង២នាក់រួមនិង វត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនសួរនាំ និង កសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនិតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print