តាមពិតបទថ្មីរបស់កែវ វាសនា និង សុខ ពិសី ជារឿងពិតអ្នកនិពន្ធ ជួន សុជា

ចែករំលែក៖

ភ្នំពេញ៖ បទចម្រៀងថ្មីពីរបទស្វាគមន៍វត្តមានតារាចម្រៀងកែវ វាសនា វិលរកទ្រនុំផលិតកម្មសាន់ដេ គឺបទ”​នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ” និងបទ”មនុស្សប្រុសរឿងច្រើន” បានធ្វើឲ្យអ្នកគាំទ្រមានការគាំទ្រនិងភ្ញាក់ផ្អើលខ្លាំង។ នៅពីក្រោយបទទាំងពីរនេះត្រូវបានអ្នកនិពន្ធ ជួន សុជា ប្រាប់ថាគឺផ្តើមចេញពីរឿងពិតរបស់លោកផ្ទាល់គ្រាមានសង្សារម្នាក់កាលពីប៉ុន្មានឆ្នាំមុន។

កែវ វាសនាបញ្ចេញស្នាដៃបទចម្រៀងថ្មីបទ”នឹកមនុស្សម្នាក់ដែលមិនបានស្រលាញ់ខ្ញុំ”  ដែលសម្តែងរួមជាមួយ សុខ ពិសី មិនបានពីរថ្ងៃផងអ្នកចូលទស្សនាបទនេះជាងមួយលាន់ដងទៅហើយ ខណៈដែលបទរបស់ សុខ ពិសីបទ”មនុស្សប្រុសរឿងច្រើន” ក៏មានអ្នកចូលទស្សនាជិនកន្លះលានដងផងដែរ។ នៅពីក្រោយបទចម្រៀងនេះគឺកាន់តែភ្ញាក់ផ្អើលព្រោះតែវាគឺជារឿងពិតរបស់អ្នកនិពន្ធ ជួន សុជា។  អ្នកនិពន្ធវ័យក្មេងរួបនេះបញ្ជាក់ថា លោកក៏បានបញ្ចប់ការងារនៅផលិតកម្មថោនជាច្រើនខែ និងបានវិលមកកាន់ទ្រនុំសាន់ដេជាថ្មីវិញដែរ។ លោកថា បទចម្រៀងនេះគឺជាការនិពន្ធបទភ្លេងដោយលោក Jane Roffer ហើយក៏ជាបទដំបូងដែលអ្នកនិពន្ធបទភ្លេងវ័យក្មេងរូបនេះនៅផលិតកម្មសាន់ដេផងដែរ។

អ្នកនិពន្ធរូបនេះទទួលស្គាល់ថា”អត្ថន័យបទចម្រៀងគឺ ជារឿងពិតរបស់ខ្ញុំ ដែលគ្រាន់តែទទួលដំណឹងពីអ្នកគ្រប់គ្រងផលិតកម្មថាលោកកែវវាសនា ត្រឡប់មកសាន់ដេវិញ ខ្ញុំក៏បានពិភាក្សានិងចង់ឱ្យលោក កែវ វាសនាចាប់ដៃជាមួយកញ្ញសុខពិសី ហើយទទួលបានការគាំទ្រខ្លាំងលោកក៏ចាប់ផ្តើមនិពន្ធ”។  ក្រោយគិតជាយូគឺនៅថ្ងៃមួយគឺចំថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងលោកក៏បាននឹកដល់នារីជាអតីតសង្សារ ទើបលោកប្រមូលអារម្មណ៍ចាប់ផ្ដើមសរសេរបទចម្រៀងនេះភ្លាម ។ ក្រោយពីពិភាក្សារអំពីបទចម្រៀងទាំងពីរជាមួយអ្នកនិពន្ធបទភ្លេងចប់សប់គ្រប់លោកចាប់ផ្តើមមានទំនុកចិត្តថាបទចម្រៀងនេះនឹងក្លាយជារសជាតិថ្មីមួយសម្រាប់ទស្សនិកជនទោះបីវាជាស្នេហាផ្ទាល់ខ្លួនប៉ុន្តែជាអារម្មណ៍ដែលកើតមានឡើងរបស់គូស្នេហ៍ជាច្រើន។ លោកថាទោះជាបែកគ្នាជាយូរឆ្នាំប៉ុន្តែអារម្មណ៍ស្នេហាផ្អែមល្ហែមរបស់មនុស្សម្នាក់នៅតែដិតដាមជាប់ក្នុងបេះដូង បើទោះបីជាមានឬមិនទាន់មានអ្នកថ្មីក៏ដោយ។

អ្នកពិពន្ធមកពីខេត្តតាកែវរូបនេះបញ្ជាក់ដែរថា លោកត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីជាច្រើនទៀតសម្រាប់តារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលលោករំពឹងថានឹងអាចចាក់ចំបេះដូងអ្នកគាំទ្រកាន់តែខ្លាំង៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print