កន្ត្រាក់អារម្មណ៍ជាថ្មី យូរី ចេញបទញាក់ភ្លាមកក្រើកភ្លាម

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងតូចច្រឡឹកគួរឲ្យខ្នាញ់ កញ្ញា យូរី ទើបនឹងលេចមុខមាត់ខ្លាំងលើឆាកតន្រ្តីអន្តរជាតិកាលពីថ្មីៗនេះ។ ត្រៀមស្វាគមន៍រដូវក្តៅ និងរដូវកើបលុយ តារាស្រីរូបនេះបានបញ្ចេញបទចម្រៀងថ្មីញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមិនចាញ់បទមុនៗឡើយ។

កន្លងមកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនរបស់យូរី បានផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់ដូចជាបទ”ចាក់ទឹកដូង” និងបទ”រាំស្កុប” ជាដើម។ មិនឲ្យស្ងាត់បទចាស់ទាន់យូរីបានព្រលែងបទ”Crazy” ដើម្បីកម្តៅសាច់ដុំវាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តនៅរដូវក្តៅនេះផងដែរ។  តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះបានបញ្ជាក់ថា បទថ្មីរបស់នាងកាន់តែប្លែក ហើយក៏សម្រិតសម្រាំងក្បាច់រាំជាពិសេស ដើម្បីប្រាកដថាមិនធ្វើឲ្យអ្នកគាំត្រនាងខកចិត្ត។

ទើបនឹងបញ្ចេញក្តៅៗមិនបានពីរថ្ងៃផងបទនេះទទួលបានអ្នកចូលទស្សនារាប់សែនដង។ យូរីថា ជិតផុតរដូវវស្សាភ្លាម នាងទទួលបានការងារថ្មីៗជាច្រើនពិសេសត្រៀមការងារច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីធំៗស្ទើគ្រប់ខេត្តក្រុងផងដែរ ហើយនាងក៏ត្រៀមក្បាច់រាំជាមួយក្រុមរាំស្រស់សោភាជាច្រើនរូប។ នាងអរគុណដល់ផលិតកម្មដែលយកចិត្តទុកដាក់ មានទំនុកចិត្ត និងផ្តល់ឱកាសសម្រាប់ការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ពិសេសអ្នកគាំទ្រនាងដែលតែងពេញចិត្តមិនថាទាំងបទមនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។ ហើយនាងក៏ត្រៀមបញ្ចេញបទចម្រៀងថ្មីៗបន្តបន្ទាប់ទៀតដើម្បីបម្រើការកម្សាន្តអារម្មណ៍របស់ទស្សនិកជនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print