ភ្នំពេញ៖របាយការណ៍ពីនាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេសកើតឡើងចំនួន១១លើក យប់៦លើក បណ្តាលឱ្យមនុស្សស្លាប់៩នាក់ ស្រី២នាក់ របួសធ្ងន់៧នាក់ស្រីម្នាក់ របួសស្រាល២នាក់ស្រីម្នាក់ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់១៦នាក់ យប់៤លើក។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង១១លើកនេះ បង្កឱ្យមានការខូចខាតយានយន្តសរុប២២គ្រឿង ។ ក្នុងនោះមានម៉ូតូ១៣គ្រឿង រថយន្តធុនតូច៣គ្រឿង រថយន្តធំ៦គ្រឿង ៕ចេស្តា
...