ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងស្រីឋិតក្នុងវ័យកុមារម្នាក់ត្រូវបាន ជនកំណាចមានចរិកឃោឃៅយង់ខ្នងវាយធ្វើបាបរហូតស្លាប់ ។
ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយប្រភពអះអាងថាកើតឡើងនៅក្នុងភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពី ។
ប្រភពបន្តថា ហេតុការណ៍នេះកើតឡើងនៅ អំឡុងល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ។ កុមារីរងគ្រោះ (ស្លាប់) អាយុ៥ឆ្នាំ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា សមត្ថកិច្ចមូលដ្ឋានដែលបានដឹងករណីនេះលួចប្រាប់ថា ជនដៃ ដល់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយគឺមានទីតាំងនៅក្បែរផ្ទះកុមារីរងគ្រោះនេះទេ ។ ប៉ុន្តែ នីតិវិធីបន្តឬកំណត់ហេតុយ៉ាងណានោះគេមិនហ៊ានបញ្ចេញទេ ព្រោះមេហាមប្រាប់អ្នក កាសែត និងបែកធ្លាយដល់អ្នកលេងហ្វេសប៊ុក ។
ពាក់ព័ន្ធនឹងអំពើឃាតកម្មដ៏សាហាវយង់ខ្នងខាងលើនេះ អ្នកច្បាប់លើកឡើងថា លាក់បទ ល្មើសស្មើនឹងមិនឲ្យថ្នាក់លើដឹង មិនឲ្យថ្នាក់លើដឹង ស្មើនិងភូតកុហកថ្នាក់លើថាដែនរង្វង់ សមត្ថកិច្ចរបស់ខ្លួនមានសន្តិសុខល្អនិងគ្មានបទល្មើស…។ល។ ៕ វណ្ណៈ