នគរបាលស្រុកកំរៀងជួយ​សង្រ្គោះស្រ្តីសម្រាលកូនតាមដងផ្លូវ នឹងបន្តនាំទៅកាន់មណ្ឌលសុខភាព

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្នុងស្ថានភាពយប់ងងិត គ្មានញាតិបងប្អូនជួយ បានកើតឡើងលើស្ត្រីម្នាក់ ដែលពរពោះរៀប នឹងសម្រាលកូនកាលពីវេលាម៉ោង៣​និង​៤៥នាទី​ទៀ​បភ្លឺ ឈានចូលថ្ងៃទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ តែជាភ័ព្វ សំណាងបានកម្លាំង​ន​គរ​បា​លនៃអធិការដ្ឋាននគរបាលស្រុកកំ​រៀង​ និងកម្លាំងប្រជាការ​ពារ​ ដែលចុះបំពេញ ភារកិច្ចល្បាត​ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ​បានប្រទះឃើញជួយអន្តរាគមន៍ រហូតទទួលជោគ ជ័យសុវត្ថិភាពទាំងម្តាយ និងកូន។

នគរបាលបានឲ្យដឹងថា នៅមុនកើតហេតុ កម្លាំង​ន​គរ​បា​លនៃអធិការដ្ឋាននគរបាលស្រុកកំ​រៀង​តែងចុះល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមបទបញ្ជា ក៏បាន​ប្រទះឃើញ​ស្រ្តីម្នាក់ ដែលគាត់មានអការៈ ឈឺ​ពោះរៀបនឹងសម្រាលកូនតាមដងផ្លូវសាធារណៈ ទាំងយប់ងងិត ថែមទាំងគ្មានញាតិ និងបង​ប្អូនឡើយ ។

នគរបាលបន្តថា ក្នុងស្ថានភាពបែបនេះកម្លាំងនគ​រ​បាលរួមជាមួយកងប្រជាការពារបាន​រាយការណ៍ទៅមន្រ្តីប្រចាំ ការនៅ​មណ្ឌលសុខភាពឃុំត្រាង​ ស្រុកកំរៀង​ ចុះមកដល់ទីកន្លែង​ ដើម្បីជួយសម្រួលដល់ការសម្រាលរបស់ស្ត្រី ខាងលើ រហូតទទួលបានលទ្ធផលល្អ ទាំងម្តាយនិងកូន ប្រកបដោយ​សុវត្ថិភាព​ ។ នគរបាលថា ក្រោយសម្រាល កូនរួច កម្លាំងបាន​ដឹកនាំពួកគាត់ទៅ​កាន់មណ្ឌលសុខភាពត្រាង ក្នុងពេលនោះផងដែរ ។

ស្រ្តីរូបនោះ​មាន​ឈ្មោះ​ស៊ូ សម្បត្តិ អាយុ២៩ឆ្នាំ មានទីលំនៅភូមិភ្នំ១០០​ ឃុំត្រាង ស្រុកកំ​រៀង ខេត្តបាត់ដំបង​៕ NKD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print