ភ្នំពេញ ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក ក្នុងនោះបណ្តាលឱ្យមានអ្នកស្លាប់ ០៨នាក់ របួសធ្ងន់ ១៦នាក់ របួសស្រាល ០៤នាក់ មិនពាក់មួកពេលមានគ្រោះថ្នាក់ ២១នាក់។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យដឹងទៀតថា ចំពោះមធ្យោបាយធ្វើដំណើរបណ្តាលឱ្យខូចខាតរួមមាន ៖ ម៉ូតូ ១៧គ្រឿង រថយន្តធុនតូច០៧គ្រឿង រថយន្តធុនធំ០២គ្រឿង ថ្មើរជើង០១នាក់។
ចំណែកមូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់រួមមានកត្តា បើកបរល្បឿន០៦លើក មិនគោរពសិទ្ធិ ០៣លើក ស្រវឹង ០១លើក ប្រជែង ០១លើក បត់គ្រោះថ្នាក់ ០២លើក ។ ដោយឡែកចំពោះករណីយានយន្តបើកបរបង្កហេតុមាន ម៉ូតូ ០៩លើក រថយន្តធុនតូច ០៣លើក រថយន្តធុនធំ ០១លើក៕ NKD
...