ស្ទឹងត្រែង៖ផ្លូវមួយខ្សែនេះដែលកសាងនឹងធ្វើឡើង ដោយថវិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចម្ងាយប្រជាង៤០គីឡូម៉ែត្រ ពីរផ្លូវជាតិលេខ៧បំបែកទៅដុងក្រឡ ត្រពាំងគ្រៀលកម្ពុជាឡាវ ទៅទីរួមស្រុកសៀមប៉ាងនោះ រងការខូចខាតដោយសារទឹកភ្លៀងនឹងរថយន្ត តូចធំដឹកលើសទម្ងន់ធ្វើឲ្យរងការខូចខាតសឹងតែទាំងស្រុង ហើយធ្វើឲ្យអ្នកធ្វើដំណើរទៅទីរួមខេត្តម្តងៗ មានការលំបាកយ៉ាងខ្លាំង ហើយពួគគាត់ចំណាយពេលវេលាជាង៣ម៉ោងទើបទៅដល់គោលដៅ នឹងចំណាយថវិការ១ថ្វេរជាពីរ ក្នុងការសាងបន្តពីរថយន្តទៅគោយន្តកន្ត្រៃ ពីគោយន្តកន្ត្រៃមករថយន្តវិញមាន៣ដំណាក់ ទើបបានមកដល់ទីរួមខេត្ត ហើយផ្លូវមួយខ្សែនេះឋិតក្ន្ងងស្រុកសៀមប៉ាង នឹងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចំណុចផ្លូវបំបែកអាសានហាវវេ បំបែកទៅដុងក្រឡកម្ពុជាឡាវត្រពាំងគ្រៀល។
ប្រភពពីបងប្អូនអ្នកធ្វើដំណើរជាពិសេស អ្នករស់នៅក្នុងស្រុកសៀមប៉ាងនេះតែម្តង ហើយមិនថាតែពលរដ្ឋនោះទេ សូម្បីតែមន្ត្រីរាជការក៍រអ៊ូរទាំនឹងលើកឡើងថា៖ផ្លូវទៅស្រុកសៀមប៉ាងអីឡូវនេះលំបាកនឹងវេទនាណាស់ ក្នុងការផ្វើដំណើទៅមកម្តងៗលំបាកជាប់ផុង ភុកជ្រៅៗឡាននឹងម៉ូតូទៅមកមិនរួចនោះទេ ជាប់ផុងលិចកង់តែម្តង សូម្បីតែយកគោយន្តកន្ត្រៃ មកអូសម្តងៗក៍វេទនាដែរទំរាំនឹងរួច ណាមួយឡានធំតូចដឹកទំនិញធ្ងន់ៗ ទើបបណ្តាលឲ្យខូចផ្លូវ ហើយម្យ៉ាងទៀតនេះវាជារដូវវស្សាផង ហើយក្នុងការធ្វើដំណើម្តងៗពួគគាត់ ចំណាយពេលយូរហើយសោយហុយវិញ មុនតម្លៃរថយន្តឈ្នួល១៥.០០០រៀល ឥឡូវទៅ៣០.០០០រៀលព្រោះសាងបន្ត ៣ដំណាក់ហើយចំណាយពេល ពី ៣ទៅ៤ម៉ោងឯណោះទើបមកដល់ទីរួមខេត្ត។ ដូច្នេះពួកគាត់សូមសំណូមពរទៅដល់ លោកផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង នឹងមន្ទីអភិវឌ្ឍន៍ជនបទខេត្ត ជាពិសេសលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខត្ត មេត្តាជួយជំរុញនឹងពន្លឿនយ៉ាងណាដល់ មន្ទីក្រសួងពាក់ព័ន្ធមេត្តាជួយជួសជុលឬសាងសង់ផ្លូវមួយខ្សែនេះឡើងវិញផង ព្រោះសព្វថ្ងៃនេះកំពុងរងនូវការខូចខាត ខ្ទិចខ្ទីគ្មានសល់នោះទេ ហើយដើម្បីងាយស្រួលដល់ពួគគាត់ធ្វើដំណើរ នឹងងាយស្រួលពួកគាត់ដឹកកសិផល ផ្សេងៗនឹងជាពិសេសអ្នកមានជម្ងឺធ្ងន់ធ្ងរងាយស្រួលមកពេទ្យខេត្តសង្គ្រោះបន្ទាន់។ ជុំវិញរឿងនេះលោកព្រំ ចន្ថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្ត លោកបានឲ្យដឹងថា លោកបានដាក់សំណើរទៅក្រសួងហើយ ហើយក្រសួងក៍មានគំរោងរួចរាល់ហើយដែរ ជាមួយកងវិស្វកម្មដើម្បីសម្រួលផ្លូវនេះឡើងវិញ ក្នុងការសាងសង់នេះឋិតក្នុងជំពូកទី២១ គឺក្រសួងអភិវឌ្ឍន៍ជនបទជាមួយកងវិស្វកម្ម បានចុះសិក្សារួចហើយ ហើយក្នុងពេលនេះកំពង់ភ្លៀងមិនអាចធ្វើបានទេ លោកថាឲ្យបងប្អូនយើងទ្រាំបន្តិចទៅ ដល់ខែប្រាំងគេនឹងធ្វើឡើងវិញហើយ សូមបងប្អូនកុំព្រួយ។ លោកបានបញ្ចាក់ថាផ្លូវនេះមានប្រវែង៥០គីឡូម៉ែត្រ ចំណែកទទឹងផ្លូវនោះលោកអត់ដឹងទេ នេះជារឿងរបស់ក្រសួង ហើយប្រហែលជាសម្រួលចាក់គ្រោះក្រហមសិន ហើយអនាគតនឹងចាក់កៅស៊ូហើយ៕ សុផាត