កុមារអាយុ២ឆ្នាំដើរតាមឪពុក តែឪពុកមិនចាប់អារម្មណ៍ លង់ទឹកស្រះស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កុមារា​តូច​ម្នាក់ អាយុ ទើបតែ ២ឆ្នាំ ខណៈដើរ​តាម​ក្រោយឪពុក​ តែឪពុកមិន​បានចាប់អារម្មណ៍ដើរទៅបាត់ ធ្វើឲ្យកុមាររូបនេះ​ធ្លាក់​ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង ១១​និង​១០ នាទីព្រឹក ថ្ងៃ ព្រហស្បតិ៍ ៣ រោច ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំ​ពារ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង។ 

​សមត្ថកិច្ចនគរបាលស្រុកជលគិរីបានឲ្យដឹងថា កុមារា​រងគ្រោះ មានឈ្មោះ ចិត ដា​រ៉ា ភេទ​ប្រុស អាយុ ២​ឆ្នាំ មាន​ឪពុក​ឈ្មោះ កៅ ចិត អាយុ ២៥​ឆ្នាំ ម្តាយ​ឈ្មោះ ថេ​ន ច​ន្ទ័​ធឿន អាយុ ២៧​ឆ្នាំ រស់នៅក្នុង ភូមិ​ឃុំ​ស្រុក កើតហេតុ ខាងលើ ។  មុនពេល​កើតហេតុ ឪពុក​របស់​កុមា​រ​រងគ្រោះ បាន​ចេញពីផ្ទះ ទៅធ្វើ​បន្ទប់ទឹកឲ្យគេនៅក្នុងភូមិ  ហើយ​មិនបាន​ដឹងថា កូនប្រុសតូច​ដើរ​តាម​ក្រោយនោះទេ​។  

ច្រើនម៉ោងក្រោយមកដោយ​បាត់ មិនឃើញ​កូននៅក្នុងផ្ទះ ក៍​នាំគ្នា​ផ្អើលឆោឡោ ដើររក ភ្លាមៗ​នោះ ក៍​នាំគ្នា​ចុះ​រាវ ក្នុង​ស្រះ ក៍បាន​ប្រទះឃើញ កុមារា​ដែលជា​កូន លង់ទឹក​ស្លាប់ បាត់ទៅហើយ ធ្វើឲ្យឪពុកម្តាយយំ សោកសង្រេងក្រៃលែង ខណៈម្តាយស្មាន​ថាកូនទៅជាមួយឪពុក ឯឪពុកស្មានថានៅផ្ទះជាមួយម្តាយ  ។

ក្រោយពេល​កើតហេតុ សាកសព​កុមារ​រងគ្រោះ ត្រូវបាន​ឪពុកម្តាយ នាំយកទៅ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី​ផងដែរ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print