បុរសម្នាក់ត្រូវរថយន្តលុចសុីសRX300 បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងចញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអធម៌

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តលុចសុីសRX300មួយគ្រឿងបើកបរដោយជនជាតិចិន ទៅបុកម៉ូតូវ៉េវអ៊ុីគាប់ជាប់ក្រោមរថយន្ត និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៩ កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខរបបជានិសិត្សច្បាប់ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុនោះគឺ បុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាក វ៉េវអ៊ុី ពាក់ស្លាកលេខភ្នំពេញ 1O-9918 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកលុចសុីសRX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2Q -2257 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន និងរួមដំណើរជាមួយនារី២នាក់ក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងក៏ជ្រុលទៅបុកម៉ូតូវ៉េវអ៊ុីដែលជិះដោបណ្ដាលឲ្យផ្លោងបោកក្បាលនិងចញ្ចើមផ្លូវ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯម៉ូតូគាប់ជាប់ក្រោមរថយន្តបង្ក រងការខូចខាតយ៉ាងដំណំ ។ដោយឡែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងម្ចាស់ និងម៉ូតូរងគ្រោះ ទៅឯការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់បងប្អូដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print