អីុស្រាអែល ប្តូរមកប្រើយន្តហោះបំបាំងកាយសម្រាប់វាយប្រហារ បញ្ចៀសមីស៊ីល S-300

ចែករំលែក៖

ស៊ីរីវិវឌ្ឍឆ្ពោះទៅរកភាពតានតឹងកាន់តែខ្លាំងឡើងដោយសង្គ្រាមនៅប្រទេសនេះមិនអាចរកឃើញថ្ងៃបញ្ចប់នោះឡើយ ។ ដូចអ្វីដែលអ្នកជំនាញបានលើកឡើង ស៊ីរី គឺជាទីលានសាកល្បងអាវុធពិតៗ របស់ ប្រទេសមហាអំណាច ។

ដោយមានបទពិសោធន៍ខ្ពស់នៅក្នុងសង្គ្រាមវាយប្រហារតាមដែនអាកាស របស់កម្លាំងទាហានអាមេរិក ហើយអីុស្រាអែលនឹងទទួលបាននូវបទពិសោធន៍ ក៏ដូច ជាយន្តហោះ ចម្បាំងបំបាំងកាយ ព្រម ទាំងមីស៊ីល ADM-160 MALD ពីអាមេ រិកផងដែរ។ ទាំងនោះមានន័យថា ការ ដែលរុស្ស៊ី បង្កើនមីស៊ីលទំនើបទៅកាន់ស៊ីរី អីុស្រាអែលក៏បានប្តូរអាវុធទំនើបសម្រាប់វាយប្រហារដូចគ្នា ។

បច្ចុប្បន្ន សកម្មភាពបញ្ជូនមីស៊ីល ការពារ S-300 ទៅកាន់ស៊ីរីកំពុងតែធ្វើឡើងយ៉ាងប្រញ៉ាប់បំផុត ។ដើម្បីទប់ទល់ជាមួយ អាវុធទំនើបរបស់រុស្សីង ទាហានអាកាសអីុស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត គឺ F-35l Adirអាចបញ្ជៀសប្រព័ន្ធរ៉ាដាខ្ពស់ និងអាចហោះ ហើរ ក្នុងកម្ពស់ទាប អាចទៅកម្ទេចទីតាំង S-300 បានគ្រប់ពេល។

ក្រុមអ្នកជំនាញយោធា អីុស្រាអែល បានលើកឡើងថា ការប្រើប្រាស់តែយន្ត ហោះបំបាំងកាយ F-35I Adirមិនគ្រប់គ្រាន់ នោះឡើយ ។ យោធាអីុស្រាអែលចាំបាច់ត្រូវតែប្រើប្រាស់យន្តហោះ ចម្បាំង F-16l Sufaបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយថែមទៀត ។ F-16 នឹងធ្វើជានុយទាក់ទាញ ប្រព័ន្ធមីស៊ីលការពារ S-300 របស់ស៊ីរី ដោយយន្តហោះនេះធ្វើសកម្មភាពនៅក្នុងកម្ពស់ខ្ពស់ដើម្បីឲ្យរ៉ាដាប្រកាសអាសន្ន របស់ S-300 ចាប់បានយ៉ាងងាយស្រួលហើយផ្តោតទៅលើតែយន្តហោះនោះ ។ ពេល នោះ យន្តហោះទំនើប បំបាំងកាយF-35 នឹងលួចចូលក្នុងគោលដៅដោយហោះហើរកម្ពស់ទាប ជាមួយនឹងគ្រាប់បែកនាំផ្លូវ GBU-39DDB II អាចវាយកម្ទេច S-300 មុនពេលបាញ់ប្រហារទៅលើយន្តហោះ F-16។

តាមអ្នកឯកទេសវិភាគរបស់ទស្សនាវដ្តីNational Interest លោកMichael Kofmanបានបញ្ជាក់ថា កម្លាំងការពារដែនអាកាសស៊ីរីមិនទាន់អាច ប្រើប្រាស់ប្រព័ន្ធ ការពារមីស៊ីល រុស្ស៊ីបានឡើយក្នុងពេលដ៏ខ្លីខាងមុខ ។ ការហ្វឹកហាត់ អាចនឹង ចំណាយពេលជាច្រើនខែទៀត ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoiguបានបញ្ជាក់ថា ទីក្រុង ដាម៉ាកាស នឹងទទួលបានប្រព័ន្ធមីស៊ីល S-300 ប៉ុន្តែទាហានរុស្ស៊ីជាអ្នកបញ្ជានិងប្រើប្រាស់វា។ ក្រៅពីនេះទាហានរុស្ស៊ី ក៏នឹងគ្រប់គ្រង ប្រព័ន្ធការពារមីស៊ីលរបស់ស៊ីរីផងដែរ ។

សកម្មភាពខាងលើ នឹងធ្វើឲ្យសង្គ្រាម កាន់តែធំ ពេលនោះមិនមែនស៊ីរីទៀត ឡើយ គឺរុស្ស៊ីនិងប្រទេសលោកខាងលិច ។ នៅពេលអីុស្រាអែលបាញ់កម្ទេចមីស៊ីលការពារ មានន័យថា បាញ់សម្លាប់ទាហាន រុស្ស៊ីទាំងនោះហើយរុស្ស៊ីចាំបាច់ត្រូវតែបើកការវាយប្រហារតបវិញ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print