គួរអោយសង្វែកណាស់ ឪពុកនិងកូនចូលក្នុងលូររុករកត្រីថប់ដង្ហើមស្លាប់ទាំង២នាក់

ចែករំលែក៖

សៀមរាប៖ មានហេតុការណ៍គួរអោយសង្វែកមួយបានកើត ដោយសារឪពុកនិងកូនចូលក្នុងលូររុករកត្រីថប់ដង្ហើមស្លាប់ទាំង២នាក់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលា ម៉ោង ១និង ៥០នាទី ថ្ងៃទី២៨ ខែ កញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិ  ថ្នល់ទទឹង ឃុំប្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប  ។   លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រីបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ  ភាន់ ថា ភេទប្រុស អាយុ៥១ឆ្នាំជាឪពុក និងកូន ឈ្មោះ ថា ថោន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានចុះរកត្រីក្នុងលូរ បណ្ដាលអោយស្លាប់ទាំង២នាក់ ដោយសារថប់ដង្ហើមក្នុងទឹក។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកោសល្យវិច្ច័យរួចសន្និដ្ឋានថាជនរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារ ថប់ដង្ហើមក្នុងទឹកពិតប្រាកដមែនរួចក៏ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print