ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យយុវជនម្នាក់ស្លាប់ ​និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ​និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូគ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាស់គ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមឿន សុវណ្ណារ៉ា អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូឌុបនារីម្នាក់ ម៉ាកស៊ុយស៊ូគីនិច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0927 ធ្វើដំណើរ តាមផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុបានទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL-4449 បើកបរនឹងរួមដំណើរដោយយុវជន៣នាក់ក្នុងទិសដៅបញ្ច្រាស់គ្នា បានបុកគ្នាពេញទំហឹងបណ្ដាលរងរបួសធ្ងន់ទាំងសងខាងត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តៃយុវជនម្នាក់ខាងម៉ូតូនិចស៊ុយស៊ូគីនិចត្រូវបានស្លាប់នៅតាមផ្លូវបាត់ទៅ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកមកកន្លែងកើតហេតុវិញ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅការិយាល័យចរាចរផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ចំណែកសពជនគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print