រថយន្ត​បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅ​លើ​ផ្លូវជាតិ​លេខ​៣

ចែករំលែក៖

​ខេត្តកណ្តាល៖​ រថយន្ត​ទួ​រី​ស​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​មួយ​រំពេច​ កាលពី​វេលា​ម៉ោង​១៨​ និង​១០​នាទី​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤​ ស្ថិត​ក្នុងភូមិ​ល្វា​ ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ។​

20151125201910

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​អាយុប្រមាណ​២៥​ឆ្នាំ​ ,​កម្ពស់​១.៥៥​ម៉ែត្រ​ ,​សក់​ខ្លី​រួញ​ ,​សម្បុរ​សណ្តែកបាយ​ ,​ពាក់​អាវយឺត​ដៃខ្លី​ ពណ៌​លឿងខ្ចី​ ,​ស្លៀកខោ​ខៅ​ប៊​យ​ ជើងវែង​ ពណ៌​ខៀវ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​អ៊ែ​រ​ប្លែ​ត​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1F-9905​ ។​ ចំណែកឯ​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ទួ​រី​ស​ ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​កណ្តាល​ 2Z-1393​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បា​ត្រ់មោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​បង្ក​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ ដោយ​ល្បឿន​លឿន​បណ្តាល​ឲ្យ​រេ​ចង្កូត​ចូល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ។​ ដោយឡែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំងស្រុង​ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បង្ក​ បាន​គេចខ្លួន​បាន​ស្រមោល​ រីឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​និង​អាជ្ញាធរ​ បញ្ចុះ​បណ្តោះអាសន្ន​នៅ​វត្ត​ពោធិ៍សាត់​ ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាលស្ទឹង​ ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​ ។​ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ដោយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រយ័ត្ន​ បណ្តាល​អោយ​រេ​ចង្កូត​ចូល​ទៅ​បុក​ដែល​កំពុង​បើកបរ​ប្រកាន់​ស្តាំ​ ៕​

20151125201913 (1)

20151125201908

20151125201911

20151125201913

20151125201912

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print