ព័ត៌មានថ្មី បើកម៉ូតូបុករថយន្តបណ្តាលឱ្យស្លាប់៤នាក់ នៅស្រុកកណ្តាលស្ទឹង ចែករំលែក៖ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងយរថយន្តនិងម៉ូតូបណ្តាលឱ្យមនុស្សប្រុសស្រី៤នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥នឹង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាលបានឱ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1T-4477 បើកបរដោយឈ្មោះ ខាត់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ (បើកបរមានទិសដៅពីជើងទៅត្បូង) រួមដំណើរចំនួន ០៣នាក់ទី១.ឈ្មោះ ហៀង ភ័ស្ត អាយុ២៥ឆ្នាំ(ត្រូវជាប្រពន្ធ), ទី២.ឈ្មោះ ហៀង ធីតា ភេទស្រី អាយុ១៣ឆ្នាំ និងទី៣.ឈ្មោះ ហៀង ផៃយ៉ម ភេទស្រី អាយុ១២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ។ ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2412 ប្រភេទបែនដឹកដី (អ្នកបើកបររត់គេច) ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម ថង មានទីលំនៅផ្ទះលេខ២០២ ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(បើកបរមានទិសដៅផ្ទុយគ្នា)។ សេចក្តីសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថាករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរចូលចំណែកផ្លូវយានម្ខាងទៀត ដែលមានទិសដៅផ្ទុយគ្នា។ អ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន។ ក្រោយកើតហេតុកម្លាំងជំនាញវាស់វែងនិងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ... ចែករំលែក៖