កំពង់ធំ៖ បុរសម្នាក់ចងកសម្លាប់ខ្លួនឯងនៅ យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៨ នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ នី ឌុល ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ។ មូលហេតុជនរងគ្រោះជាមនុស្សញៀនស្រាហើយខូ ចចិត្តប្រពន្ធលែងចោល ។ កម្លាំងសម្ថកិច្ចស្រុកស្ទោង បានអោយដឹងក្រោយ ទទួលបានពត៌មានភ្លាម យើងចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសពឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ ករណីឃាតកម្មឡើយ គឺជនរងគ្រោះពិតជាចងក សម្លាប់ខ្លួនឯងពិតប្រាកដមែនរួចក៏ប្រគល់សាកសព ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី