ក្មេងប្រុស២នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ក្មេងប្រុស២នាក់លង់ទឹកស្លាប់កាលពីម៉ោង១៥ និង៤០នាទី នៅថ្ងៃទី១ ខែតុលា  ឆ្នាំ២០១៨   នៅចំណុចទឹកស្រះខាងក្រោយផ្ទះ ចំងាយប្រហែល ១៣៥ម៉ែត ភូមិពុកយុក  សង្កាត់ស្រយ៉ូវ  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ។
ក្មេងរងគ្រោះ ទី១ ឈ្មោះ  ញុឹម  ដែន  ភេទប្រុស  អាយុ ១៣ឆ្នាំ  (ឪពុកឈ្មោះ  រ៉ាត់  លែងលះ  ម្តាយឈ្មោះ ញុឹម  រឿន  ទៅរកសុីប្រទេសថៃ)សព្វថ្ងៃក្មេងរងគ្រោះរស់នៅជាមួយជីដូន , ទី២-ឈ្មោះ សាក់ វិច្ឆិការ  ហៅ ចាវ ភេទប្រុស  អាយុ ១៤ឆ្នាំ  (ឪពុកឈ្មោះ សាក់ ចាន់  ម្តាយឈ្មោះ  វង្ស នី) ក្មេងប្រុសទាំង០២ខាងលើ រស់នៅភូមិពុកយុក សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាមួយគ្នា។
មូលហេតុនាំគ្នាទៅងូតទឹកស្រះលេង ហើយលង់ស្លាប់តែម្តង។
សមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលបានពត៌មាន  កម្លាំងជំនាញនគរបាលស្រុក និងកម្លាំងប៉ុស្តិសហការជាមួយរដ្ឋអំណាចមូលដ្ឋានចុះពិនិត្យធ្វើកោសល្យវិច្ច័យ ដោយពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាត កម្មនោះទេ រួចសន្និដ្ឋានថា ក្មេងរងគ្រោះទាំ២នាក់ ពិតជាស្លាប់ដោយលង់ទឹកពិតមែនរួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print