សិស្សបាក់ឌុប និន្ទេសន៍A ៥រូប ទទួលម៉ូតូថ្មីម្នាក់មួយគ្រឿង ពី លោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខតំណាង លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត សិស្សានុសិស្សប្រលងជាប់និទ្ទេសន៍ A នៅក្នុងខណ្ឌសែនសុខ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) នៅសម័យប្រលងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨​។

លោក ម៉ូវ ម៉ានិត ​ បានប្រគល់រង្វាន់​​លើកទឹកចិត្តដល់​សិស្ស​ដែលបាន ប្រឡងជាប់​​ និទ្ទេស​A ទាំងប្រាំរូប ក្នុងម្នាក់ៗ ទទួលបាន ម៉ូតូមួយគ្រឿង តបតាមការសន្យា ក្នុងពិធីសំណេះសំណាលកន្លងមក។ ​​

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា លទ្ធផលផ្លូវការនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) លទ្ធផលបេក្ខជនសរុបតាមនិទ្ទេស នាសម័យប្រឡង ២០ សីហា ២០១៨ រួមមាន បេក្ខជន និទ្ទេស A ២៩០ នាក់,បេក្ខជន និទ្ទេស B ១ ៥៣២ នាក់,បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់,បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ ,បេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់ ខណៈបេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនូន ៧៥ ០៥៩ នាក់៕

លោក ម៉ូវ ម៉ានិត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ​និង មានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ​ និងមាតាបីតាសិស្ស​ដែល​បាន​រួមគ្នាសម្រេច បាននូវភាពជោគជ័យដ៏ត្រចះត្រចង់​នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែងរៀនសូត្រ ​ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាន​នូវលទ្ធផល​​វិជ្ជមាន សម្រាប់​សិស្សានុសិស្សទាំងអស់នេះ ។

លោក ម៉ូវ ម៉ានិត បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស​ បន្ត​​​នូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យនិងការរីកចម្រើនរបស់ខ្លួន និងបន្ត​​​ដំណើរឆ្ពោះទៅមុខទៀត​ទៅកាន់ថ្នាក់ឧត្តមសិក្សា​ ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាកសាងអនាគត​មួយឲ្យភ្លឺស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេសជាតិរបស់ខ្លួនផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print