ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកCHEVROLETមួយគ្រឿងបទត្រឡប់ទៅក្រោយវិញជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលរលំអស់ចំនួន៤កង់ហើយរថយន្តបង្ករងការខូចខាតមួយកំណាត់មុខស្ទើទាំងស្រុងទៅមុខលែងរួចអ្នកបើកបររងរបួសស្រាល។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦នឹង០០នាទីព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០១៨នៅត្រង់ចំណុចមុខអង្ការ៉ាក់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណហឌឬស្សីកែវ។
រថយន្តបង្ករម៉ាកCHEVROLET ព៍ណសរ ពាក់ស្លាកលេខភ្នំពេញ2AR-3516រងការខូចមួយកំណាត់មុខស្ទើទាំងស្រុងនឹងកំពិតគូទខាងស្តាំ។ចំណែកឯអ្នកបើកបររថយន្តឈ្មោះខឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិអភិវឌ្ឍន៍ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរត្តគីរីរងរបួសស្រាល។
តាមប្រភពព័ត៏មានពីកន្លែងកើតហេយតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ខាងលើនេះបើករថយន្តមួយគ្រឿងបើកបរដោយម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបណ្តាលឲ្យដួលរលំចេញពីជួរចំនួន៤កង់ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់ស្ទើទាំងស្រុងទៅមុខលេងរួចអ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាសវែងស្ទូចយករថយន្តបង្កនឹងអ្នកបើកបរទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ អរុណរះ
...