កំពតៈលោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសំដែងការកោតសរសេេីរនិងចាត់ទុក យុទ្ទជនពិការគឺជាអ្នកមានគុណបំណាច់ ចំពោះជាតិគួរឱយគោរព ។ ដោយសារលោកអ្នកបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុជាតិ នេះហេីយ ទេីប មាតុភូមិទទួលបាន សុខសន្តិភាព រហូត ដល់សព្វថ្ងៃ ។
នេះជាប្រសាសន៍លេីកឡេីង របស់ លោកនាយឧត្តមសេនីយ៍ ជៀង អំ ក្នុងពិធីចុះសាកសួរសុខទុក្ខ ចែកអំណោយជូន យោធិ នពិការ មជ្ឈមណ្ឌលពិការ ៣១៧កោះស្លា ស្ថិតនៅភូមិ- ឃុំ តេ ជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃ ពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥ ៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៨ ។ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង នាយក មជ្ឈ មណ្ឌលពិការ ៣១៧ កោះស្លា អានរបាយការណ៍ស្វាគមន៍ របស់មជ្ឈមណ្ឌលរួចមក លោក ជៀង អំ បានចែកជូនអំណោ យ និងថវិកាមួយចំនួនជានិមិត្តរូប។
គួររំឮកផងដែរថា: ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃ ណីយជាតិខ្មែរនេះ គណអធិបតី និងប្រតិភូអមដំណេីរក៏បានអព្ជេីាញរាប់បាត្រ ប្រគេនបច្ច័យសម្រាប់ការសាងសង់ ដល់វត្តគីរីសែនជ័យ កោះស្លា តាជី យាយជី ពុទ្ធបរិស័ទ្ធ ចំណុះជេីងវត្ត ព្រមទាំងឧបត្ថម្ភ ដល់ជនពិការម្នាក់ៗទឹកប្រាក់ ៣ មឺុនរៀល ឃីតមួយកព្ចាប់និងឧបត្ថម្ភដល់ អង្គពិធីថវិកា ៣ លានរៀលផងដែរ ៕ សុខដុម