សុវត្ថិភាពរដូវភ្ជុំបិណ្ឌគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុះត្រួតពិនិត្យយានយន្ត និងពិនិត្យប័ណ្ណបើកបរ

ចែករំលែក៖

ភ្នំពេញ៖ពេញមួយថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្ត និងពិនិត្យប័ណ្ណបើកបរ​តាមដងផ្លូវ ដោយ​អនុវត្ត​ទ្រង់ទ្រាយធំមុនគេ នៅលើផ្លូវជាតិលេខ១ ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណកម្មាធិការ​ជាតិសុវត្កិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណវី បានឲ្យដឹងថា នៅថ្ងៃនេះ ក្រុមការងារ​គណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក បានសហការជាមួយសមត្ថកិច្ចជំនាញ ចុះ​ពិនិត្យនិងឃាត់យានយន្ត ដើម្បីពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសនោះ រថ​យន្ត​ធំៗ ព្រមទាំងអ្នកបើកបរ ឲ្យគោរពច្បាប់ចរាចរណ៍ដោយប្រុងប្រយ័ត្ន នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយធ្វើយ៉ាងណាឲ្យបងប្អូនចរាចរណ៍ ឲ្យមានសុវត្ថិភាព គ្មានគ្រោះថ្នាក់។

យើងថែមទាំង​ពិនិត្យមើលប័ណ្ណបើកបរ និងឯកសារយានយន្តទាំងអស់ ដោយសារតែរាល់ថ្ងៃនេះយាន​យន្ត​ធំៗកំពុងតែបង្ក និងធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ភ័យខ្លាច ឧស្សាហ៍មានគ្រោះថ្នាក់ជា​ញឹកញាប់ណាស់ ។ អញ្ចឹងអាជ្ញាធរ និងភាគីពាក់ព័ន្ធត្រួតពិនិត្យ ដើម្បីឲ្យគាត់ មានស្មារតី​ប្រុងប្រយ័ត្ន ជាពិសេសនោះបុណ្យភ្ជុំបិណ្ឌនេះ »។

ទាក់ទងនឹងប័ណ្ណបើកបរវិញ លោកស្រី រដ្ឋលេខាធិការ បានលើកឡើងថា សមត្ថកិច្ចក៏ដូចជាក្រុមការងារគណៈ​កម្មាធិការជាតិសុវត្ថិភាពត្រូវតែពិនិត្យផងដែរព្រោះថា កន្លងមកក៏មានអ្នកប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយផងដែរ ។ប័ណ្ណបើកបរ ក្រសួងចេញចំពោះអ្នកចេញច្បាប់បើកបរ អ៊ីចឹងបើគាត់ប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ ហើយមិនដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកទេ គាត់នឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំណែកអ្នកមានប័ណ្ណបើក បរត្រឹមត្រូ វនោះគាត់ បានយល់ ដឹងពី ច្បាប់នោះការបើកបរធានាសុវត្ថិភាពនៅពេលកំពុងបើកបរ ច្រើនជាង

លោកឧត្តមសេនីយ៍ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីទទួលបន្ទុកការ ការិយាល័យចរាចរណ៍ផ្លូវគោករាជ​ធានីភ្នំពេញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងនៅតាមដងផ្លូវពិសេសនោះនៅក្នុងរាជធានីភ្នំពេញ កើតចេញពីការមិនគោរពច្បាប់ចរាចរណ៍។ ការគ្រោះថ្នាក់ ដែលកើតមានឡើងមាននោះ​ដូចជា៖ ការបើក​បរប្រជែង ការបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោម​ឥទ្ធិពល​ជាតិស្រវឹងជាដើម។

សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សម្រាប់បុណ្យភ្ជុំបិណ្ឌនេះ សូមចូលរួម គោរពច្បាប់ទាំងអស់គ្នាពិសេសនោះអ្នកបញ្ជាយានយន្ត នៅតាមផ្លូវជាតិនានា ត្រូវប្រើប្រាស់ល្បឿនឲ្យបានត្រឹមត្រូវច្បាប់កំណត់ ជាពិសេស បើស្រវឹងកុំបើកបរ  បើបើកបរកុំស្រវឹង ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print