រថយន្តហ៊ីយ៉ាន់ដាយបើកបុកគូទរថយន្តហ៊ីណូ បណ្តាលឲ្យគាបតៃកុងជាប់ក្នុងកាបិន

ចែករំលែក៖

ភ្នំពេញ៖​  រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងប្រភេទរថយន្តកុងតឺន័របានបើកលឿនព្យាយាមវ៉ាជែករថយន្តម៉ាកហ៊ីណូមួយគ្រឿងទៀតតែមិនទាន់ផុតផងស្រាប់តែមានរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសក៏គេចមកបុកគូទរថយន្តហ៊ីណូបណ្តាលអោយគាបជាប់តៃកុងក្នុងការបិនរងរបួសបាក់ជើង។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០១៨​ នៅចំណុចមខក្រុមហ៊ុមលក់អេស្កាវទ័រ​ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ​ សង្កាត់ត្រពពាំងក្រសាំង​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តចំនួន២គ្រឿងបើកបរស្របទិសគ្នាដោយមួយគ្រឿងម៉ាកហ៊ីណូ​ ពណ៍ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A 3954 បើមកខាងមុខក្នុងទិសដៅពីជើងទៅត្បូងចំណែករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកប្រាក់​ គ្មានស្លាកលេខ​ បើកបរក្នុងល្បឿនលឿនមកពីក្រោយហើយព្យាយាមវ៉ាជែករថយន្តខាងមុខតែមិនទាន់ផុតផងស្រាប់តែរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសក៏គេចមកបុកគូទរថយន្តហ៊ីណូបណ្តាលអោយគាបជាប់តៃកុងរថយន្តហ៊ីយ៉ាន់ដាយក្នុងការបិនរងរបួសបាក់ជើង។  ភ្លាមនោះត្រូវបានប្រជាពលរដ្ឋដែលនៅក្បែររួមទាំងអ្នកដំណើរជួយគាស់យកចេញមកក្រៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print