ខឹងប្រពន្ធមើលងាយម្ដាយ វាយក្បាលមួយកែវបែកហូរឈាមកក្លាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី០៣ តុលា បន្ទាប់ពីវាយប្រពន្ធមួយកែវបែកក្បាល ដោយសារតែខឹងមើលងាយម្ដាយរបស់ខ្លួន ។ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ជនបង្កជាប្ដីឈ្មោះ ជី នាង អាយុ៣១ឆ្នាំ , ចំណែកប្រពន្ធដែលរងគ្រោះឈ្មោះ យឹម ស្រីនាង អាយុ២៥ឆ្នាំ ។ តាមសេចក្ដីរាយការណ៍ថា ដំបូងឡើយបុរសជាប្ដីបានវាយក្បាលប្រពន្ធ៤ដៃ ហើយចុងក្រោយក៍បានយកកែវសម្រាប់វាស់ម៉ែត្រវាយបណ្ដាលឲ្យបែកក្បាល ព្រោះតែហ៊ានមើលងាយម្ដាយរបស់ខ្លួន ។

ប៉ុន្តែយ៉ាងណាក៍ដោយនគរបាលមូលដ្ឋានឲ្យដឹងថា ករណីនេះគេនឹងព្យាយាមធ្វើការសម្របសម្រួលភាគីទាំងពីរ មុននឹងបន្តចាត់ការតាមនីតិវិធី ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print