ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលអាមេរិកបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន ដែលមានតម្លៃជាង៣០ លានដុល្លារ ។ សកម្មភាពរបស់អាមេរិកមិនខុសអ្វីពីការឌឺដងដាក់ចិន ក្រោយពេលដែលអាមេរិកបញ្ចូនយន្តហោះទម្លាក់គ្រាប់ទៅកាន់សមុទ្រចិនភាគខាងត្បូង ។
សារព័ត៌មានSputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨បានផ្សាយថា កោះតៃវ៉ាន់កំពុងបញ្ជា ទិញអាវុធតាមការកំណត់គោលដៅចំនួន១៨គ្រឿង សម្រាប់បំពាក់លើយន្ដហោះចម្បាំងF-16 ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទិញបរិក្ខាយោធាអាមេរិកដែលមានតម្លៃជាង៣៣០លានដុល្លារ ទោះបីជាទីក្រុងប៉េកាំងបានគំរាមជាច្រើនដងរួចហើយក៏ដោយ។
ជុំវិញគម្រោងទិញអាវុធនេះ ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin អាវុធកំណត់គោលដៅ ឬគេស្គាល់ជាភាសាអង់គ្លេសថា Sniper Advanced Targeting Pod (ATP) គឺជាប្រភេទអាវុធដែលបំពាក់លើ យន្ដហោះចម្បាំង ដោយវាមានសមត្ថភាពខ្ពស់ ក្នុងការកំណត់គោលដៅ ចាប់សញ្ញារបស់សត្រូវជាមួយប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធ GPS ពាំគ្រាប់មីស៊ីលតម្រង់ទៅរកគោលដៅសត្រូវផងដែរ ។
ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំងបានសម្ដែងការជំទាស់យ៉ាងខ្លាំងនឹងគំរោងលក់អាវុធអាមេរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ចិនក៏បានអំពាវនាវជាច្រើនលើកទៀតផងដែរឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលគំរោង នេះដើម្បីទប់ស្កាត់ជម្លោះ ឬភាពតានតឹងផ្ទុះឡើងជាថ្មី។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកអាវុធជាច្រើនទៀត នៅក្រោមកិច្ចព្រមព្រៀងរវាងអាមេរិក និងតៃវ៉ាន់ គឺមានគោលដៅបំពាក់ ឬជំនួសសម្រាប់យន្ដហោះចម្បាំង F-16, C-130, F-5 និងយន្ដហោះចម្បាំងតៃវ៉ាន់ដទៃទៀត ៕