ឡិចសុីសបុកទ្រូងផ្លូវនៅមុខច្រកចូលផ្សារទួលគោកម្ចាស់ទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: បុរស​ម្នាក់​បើក​រថយន្ត​ឡិចស៊ីស​RX300មួយ​គ្រឿង​​យ៉ាង​លឿនបានជ្រុលចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាលឲ្យរថយន្តដាច់ក្រឡេ​ទៅមុខលែងរួច។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើង​កាល​ពី​ម៉ោង​២​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​៥​ ខែ​តុលា​ ឆ្នាំ​២០១៨ នៅតាមបណ្ដោយ​ផ្លូវ​២៨៩​ ខាងមុខ​ច្រក​ចូល​ផ្សារ​ទួល​គោក​ ស្ថិតក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។

ប្រភពពត៌មាន​នៅកន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡចស៊ីស​RX​300 ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AH-7555​ ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​២៨៩​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ យ៉ាងលឿន​ ខណៈមកដល់ចំណុច​កើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​បណ្តាលឲ្យ​បាក់អស់២កង់​។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ដាច់​ក្រឡេ​កង់​និងកំពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេងទៅមុខ​លែង​រួច​។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើត​ហេតុ​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច​មូលដ្ឋាននិង​សមត្ថកិច្ច​ជំនាញ​​​ចុះ​មក​ដល់កន្លែងកើត​ហេតុ​​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រងចាំ​ដោះស្រាយ​​នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ថា​នោះ​ជាលើក​ទី​៣ហើយ​ដែល​មាន​រថយន្ត​បើកទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ខាងលើដែលទើបតែដាក់​បានប្រមាណជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ ដោយរយ:ពេលកន្លងទៅ២ -៣ថ្ងៃថ្មីៗនេះ​ ក៏មានរថយន្ត២គ្រឿងបានបើកទៅបុកក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ខាង​លើ​ជាបន្តបន្ទាប់ ​ដែលបង្ក​ឲ្យបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ​ និងបុរសម្នាក់ទៀតរងរបួស​។ ហើយប្រជាពលរដ្ឋដែលរស់ជុំវិញកន្លែងកើតហេតុនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ​បាន​រអ៊ូរទាំ ​និងសម្ដែងការមិនពេញ​ចិត្ត​ចំពោះ​ក្រសួង​សាធារណ:​ការ ​ដែល​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​មិន​ស្មើ​គ្នានៅ​ត្រង់ចំណុចដែលមានភ្លើងស្តុប​ស្ទើរតែ​គ្រប់ផ្លូវដែលមានរបាំងដាក់ ពោល​គឺ​មានភាពធំម្ខាងនិងតូចម្ខាង​ ដែលហេតុ​នេះធ្វើឲ្យអ្នកបើកបរយាន​ជំនិះ​ពិបាកក្នុងការគេច​ ហើយបើកមិនបានប្រុង​ប្រយ័ត្ន​ទេនោះគឺនិងបុកដូចករណីនេះតែម្តង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print