ភ្នំពេញ ៖ រថយន្ដម៉ាកHighlander បានបើក បុកជាមួយរថយន្ដសេរីទំនើម៉ាកRangrRover ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ដមួយគ្រឿងក្រឡាប់ ផ្ងារជើង និងមួយគ្រឿងទៀតរងការខូចខាតយ៉ា ងដំណំ សំណាងល្អក្នុងហេតុការណ៍នេះមិ នបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ ងរឡើយ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១២ និង៤០រំលងអាធ្រាត ឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ទុប ណាន ជីង តាមបណ្ដោយផ្លូវលេខ១៦៩ កែងនិងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្ យដឹងថា នៅពេលកើតហេតុ គេសង្គេតឃើញ រថយន្ដសេរីទំនើបម៉ាកRangrRover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AY- 3663 ដែលបើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៦៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានឆ្ លងស្ទុបទាំងមិនបន្ថយល្បឿន ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-6117 បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូ ចគ្នា ហើយក៏បុករថយន្តម៉ាក RangrRoverពីចំហៀងពីក្រោយពេញទំ ហឹង បណ្ដាលឲ្យរថយន្តRangrRover ក្រឡាប់២ទៅ៣ ត្រឡប់រងការខូចខាតយ៉ា ងដំណំ រីឯរថយន្តហាយ ឡែនឌ័របានរងការខូ ចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះឡើយ ។
ក្រោយកើតហេតុ ភាគីរថយន្តទាំង២ បានចេញពីកន្លែងកើតហេតុទុករថយន្ តចោលរៀងៗខ្លួន ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ ឋានបាន
ទាក់ទងទៅមន្ត្រីជំនាញចរា ចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្ នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំ ង២គ្រឿងនេះទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ