ឪពុកចុងរំលោភកូនស្រីបាន៤លើកចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចចាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី: ជនសង្ស័យជាឪពុកចុងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដោយសាចាប់រំលោភកូនដើមបានសំរេច៤លើហើយជនរងគ្រោះទ្រាំនិងទង្វើបែបនេះលែងបានក៏ប្រាប់រឿងរ៉ាវដល់បងនាងក៏ទៅប្តឹងនគបាលស្រុកកូនមុំឱ្យចាប់ខ្លួនតែម្តង។

ការចាប់ខ្លួនជនសង្ស័យជាឪពុកចុងនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ៥.៥៣នាទីល្ងាច ថ្ងៃអង្គារ១៥រោចខែភត្របទឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី៩ខែតុលាឆ្នាំ២០១៨ស្ថិតនៅភូមិ៤ឃុំត្រពាំងក្រហមស្រុកកូនមុំខេត្តរតនគិរីផ្ទះជនសង្ស័យតែម្តង។
សមត្តកិច្ចប៉ូលីសស្រុកកូនមុំបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ   ជា វិនអាយុ៤៨ឆ្នាំជនជាតិខ្មែរមានមុខរបរកសិករជាឱពុកចុង។

នាងជនរងគ្រោះមានឈ្មោះ គុណ ស្រីនា  អាយុ១៥ឆ្នាំរស់នៅភូមិ ឃុំខាងលើជាមួយគ្នា។
ករណីខាងលើនេះសមត្តកិច្ចនគបាលស្រុកកូនមុំបន្តថាបើតាមការរៀបរាប់របស់ជនរងគ្រោះថានៅថ្ងៃកើតហេតុនោះគឺថ្ងៃបុណ្យភ្ជុំបិណ្្ឌហើយម្តាយនាងរងគ្រោះមិននៅផ្ទះទេគឺបាននាំកូនៗ៣.៤នាក់ទៀតទៅលេងស្រុកកំណើតអស់ដោយទុកនាងរងគ្រោះជាកូនស្រីទីពីរឲ្យនៅផ្ទះជាមួយឪពុកចុងតែពីរនាក់។
ខណៈពេលនោះជាឱកាសល្អបែបនេះឪពុកចុងបានអូសដៃនាងចូលទៅក្នុងផ្ទះអោយនាងរងគ្រោះដេកក្បាលមកសំដៅមាត់ទ្វារហើយបើកទ្វារផ្ទះតូចល្មមទុកសំរាប់មើលក្រែងមាននាក់ភូមិមកទាន់។
នាងថាពេលឪពុកចុងរំលោភរួចបានធ្វើការគំរាមកំហែងនាងថាបើហ៊ានប្រាប់គេបន្តទៀតគេសម្លាប់ចោលមួយពួជ។

នាងរងគ្រោះបានប្រាប់សមត្តកិច្ចទៀតថាឪពុកចុងធ្លាប់រំលោភនាងក្នុងឆ្នាំ២០១៨បានសំរេច៤លើករួចមកហើយនាងរងគ្រោះក៌ធ្លាប់បានប្រាប់ម្តាយអំពីរឿងនេះញឹកញាប់ដែរក៏ប៉ុន្តែម្តាយធ្វើប្រងើយទើបចុងក្រោយនេះនាងរងគ្រោះសម្រេចចិត្តយករឿងខាងលើទៅប្រាប់អ្នកភូមិនឹងបងស្រីនាងតែម្តង។

ពេលនាក់ភូមិនឹងបងស្រីនាងបានដឹងភ្លាមក៏បាននាំគ្នាទៅប្តឹងសមត្តកិច្ចស្រុកកូនមុំឱ្យចាប់ខ្លួនតែម្តង។

សមត្តកិច្ចបានឱ្យដឹងថា នៅពេលចុះចាប់ខ្លួននោះជនសង្ស័យបានដឹងខ្លួន    ហើយជនសង្ស័យមានបំណងចង់រត់គេចខ្លួនដែរ តែសមត្តកិច្ចមានគ្នាច្រើនទើបចាប់ឃាត់ខ្លួនជនសង្ស័យហើយបានស្រែកប្រាប់ប្រជាការពារថាចាំមើលអញ់ចេញពីគុគវិញអញ់សម្លាប់ក្រុមគ្រួសារនាងឯងចោលទាំងអស់។
ក្រោយពីសមត្តកិច្ចឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានចាប់រំលោភកូនចុងពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យជាឪពុកចុងនេះសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតសាលាដំបូងខេត្ត្ត ចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print