ដក​កាំភ្លើង​បាញ់ ប្រជាការពារម្នាក់ជាច្រើន​គ្រាប់ ​បណ្ដាល​ឲ្យ​រងរបួសដោយគ្មានមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖ ប្រជាការពារម្នាក់ រងការបាញ់ប្រហារជាច្រើន​គ្រាប់ពីបុរសម្នាក់ បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​នៅម៉ោង​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១២​ ខែ​តុលា ​ឆ្នាំ​២០១៨​ ​នៅ​ក្នុង​ផ្លូវ​លំ​លេខ​៣៤៥​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលរងរបួសបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ខ្លួន ​កំពុង​តែ​ដេញ​ជនសង្ស័យ​ជិះម៉ូតូ​២គ្រឿង ដែល​បាន​បើក​គេច​ពី​កម្លាំង​ប្រជាការពារ​ និងកម្លាំង​​អន្តរាគមន៍​ខណ្ឌ​ឫស្សីកែវ​ រហូត​ដេញ​តាម​មក​ដល់​ផ្លូវ​លំ​លេខ​៣៤៥ ស្រាប់​តែ​ឮ​សំឡេង​កាំភ្លើង​ ទើបដឹងថា ខ្លួន​ត្រូវបុរសម្នាក់តាមដេញ​បាញ់​ពី​ក្រោយ ​ប្រមាណ​ជា​១០​គ្រាប់ ​បណ្ដាល​ឲ្យចំ​ជើង​​ខាង​ស្ដាំ​​​រង​របួស​​ដួលដេកនៅលើផ្លូវតែម្តង។

លោក គល់​ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន រួចយកមកសួរនាំនៅអធិការនគបាលខណ្ឌ។

ភ្លាមៗ​នោះ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ ចំណែកជន​បង្ក​ឈ្មោះ​ ឡាយ​ អីុងឃីង​ អាយុ​២៧ឆ្នាំ​ មុខរបរ​ជា​ មន្ត្រីសមត្ថកិច្ច ។ ​ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​បង្ក​ខាង​លើ ​ដើម្បី​យក​ទៅ​សួរ​នាំបន្ថែមទៀត ​នៅ​ឯ​អធិការ​ខណ្ឌ​ឫស្សីកែវ​។

នគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ថានដើម្បីការពារ និងរក្សាសន្តិសុខជូនប្រជាពលរដ្ធ ខណៈនោះឃើញម៉ូតូពីរគ្រឿងមានការសង្ស័យឃាត់ តែពួកគេមិនឈប់ទើបដេញតាម ។ លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់លេចមុខជនបង្កដកកាំភ្លើងបាញ់យកតែម្តង ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print