ប្រធានាធិបតីវេណេហ្សុ៊យអេឡាចោទប្រកាន់សហរដ្ឋអាមេរិកនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ចែករំលែក៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro កាលពីថ្ងៃទី១២ ខែតុលាបានប្រកាសចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំថា ជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។

ប្រធានាធិបតី ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកបានក្លាយជាជនរងគ្រោះនៅក្នុង សង្គ្រាមសេដ្ឋកិច្ច ដឹកនាំដោយអាមេរិក ។ ប្រធានាធិបតីវេណេហ្សុ៊យអេឡា បញ្ជាក់ ទៀតថា បណ្តាមេដឹកនាំក្រុមប្រឆាំង ទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន បានឡើងគម្រោងធ្វើឃាត និងព្យាយាម ផ្តួលរំលំរដ្ឋាភិបាលរបស់លោក តាមរយៈ ការធ្វើបាតុកម្ម ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ របស់ប្រធានាធិបតីវេណេហ្សុ៊យអេឡា អ្នកនាំពាក្យក្រុមសន្តិសុខជាតិអាមេរិក បាន បញ្ជាក់ថា « អាមេរិក នៅតែរក្សាពីគោល ជំហរ ជ្រើសរើសគោលនយោបាយធានា ដល់សន្តិសុខ ស្ថិរភាព និងប្រជាធិបតេយ្យនៅវេណេហ្សុ៊យអេឡា »។

កាលពីថ្ងៃទី៤ ខែសីហា ប្រធានាធិបតី វេណេហ្សុ៊យអេឡា រងការធ្វើឃាតមិនបាន សម្រេច ក្នុងពេលដែលមានការផ្សាយ ផ្ទាល់តាមបញ្ចក់ទូរទស្សន៍ស្តីពីសកម្មភាពដង្ហែក្បួនព្យុហយាត្រាយោធា ។នៅពេល នោះ ដ្រូន គ្មានមនុស្សបើក ផ្ទុកដោយរំសេវ ផ្ទុះ បានហោះសំដៅទៅប្រធានាធិបតីដែលកំពុងតែថ្លែងសុន្ទរកថា តែត្រូវក្រុមការពារ បាញ់កម្ទេច ។

ក្រោយការធ្វើឃាតនោះ លោកម៉ាឌូរ៉ូ មិនបានទៅកាន់ទីក្រុងញូវយ៉កចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិឡើយ ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print