យកថ្នាំញៀន១៤កញ្ចប់បម្រុងចែកចាយអោយបក្ខពួកនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច

ចែករំលែក៖

កំពង់ឆ្នាំង ៖  បុរសម្នាក់ដែលគេស្គាល់ជាមុខសញ្ញាដ៍សកម្មក្នុងការចែកចាយថ្នាំញៀននៅក្នុងមូលដ្ឋានឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅនឹងផ្ទះរបស់ខ្លួន ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនេះ មានឈ្មោះ ប៊ន-បញ្ញា​ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ឈ្មោះប៊ន បញ្ញា នេះ គឺជាមុខសញ្ញាចែកចាយដ៍សកម្ម នៅក្នុងមូលដ្ឋាននៃឃុំឆ្នុកទ្រូ ដែលតែងតែធ្វើសកម្មភាពជាញឹកញាប់។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បរិបូរណ៍ បានទទួលព័តមានថា ឈ្មោះ ប៊ន បញ្ញា នេះ បានរៀបចំធ្វើសកម្មភាពចែកចាយ ថ្នាំញៀននៅផ្ទះរបស់ខ្លួន ។ ដោយដឹងពីព័តមានជាក់លាក់នេះ សមត្ថកិច្ចនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឆ្នុកទ្រូ ដាក់កម្លាំងព័ទ្ធចាប់តែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់តូច និង ធំ១កញ្ចប់  ដែលជនសង្ស័យលាក់ទុកត្រៀមធ្វើសកម្មភាព ចែកចាយបន្ត ប៉ុន្តែត្រូវសមត្ថកិច្ចទប់ស្កាត់មុនចាប់ខ្លួនបានតែម្តង ។   

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍កសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print