នគរបាលស្រុកព្រៃនប់ចុះចាប់ខ្លួនបុរសម្នាក់ ពីបទលួច

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលឲ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០ នាទី លោកវរសេនីយ៍ត្រីហួរ យ៉ៃ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះអនុវត្តដីការ បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ១ ច្បាប់លេខ២០៥ តព/១៧ ចុះថ្ងៃទី ០៥-១២-២០១៧ ដែលចុះហត្ថលេខាដោយលោក គួន ចន្ថា  ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ដែលបានបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ ទុយ សំអាត ហៅសេង សំអាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអូរឧកញ៉ា ហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទអំពើលួចដោយមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តនៅចំណុចក្រុម២ ភូមិ ៦ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០-១០-២០១៧។

ជនសង្សយ័រូបនេះនគរបាលបានចាប់ខ្លួននៅចំណុចភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីស្វែងរកអស់រយៈពេល១០ខែមកហើយ ដោយជនសង្សយ័រូបនេះបានគេចទៅលាក់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print